ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អាណិតណាស់!!! ក្មេងប្រុសអាយុទើបតែ៨ខែរួចផុតពីសេចក្តីស្លាប់ តែម្តាយបង្តើតនិងម្តាយមីងរបួសធ្ងន់(មានវីដេអូ)


ក្មេងប្រុសទើបតែមានអាយុ៨ខែបានរួចផុតពីសេចក្តីស្លាប់ស្រ្តី២នាក់ត្រូវជាម្តាយបង្កើតនឹងម្តាយមីងរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយរថយន្តម៉ាកISUSUមួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាក់លេខថៃ ខេត្តសុរិន្ទ៦៤៤៦បើកបរជនជាតិថៃបានបុកពីក្រោយម៉ូតូម៉ាកC១២៥ពំខ្មៅពាក់ស្លាកលេខពោធិសាត់១C.០៤.៣០ដែលធ្វើដំណើរស្របទឹសគ្នាយ៉ាងពេញទំហ៊ឹងកាលពីវេលាម៉ោង៤.៣០នាទីល្ងាចថ្ងៃទី១២មករា២០១៧។ហេតុការនេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតនៅទុលមុខសាលាបឋមសិក្សាអន្លង់វែង ភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ដោយឡែកស្រ្តីតៃកុងរថយន្តត្រូវប៉ូលីសស្រុកអន្លង់វែងធ្វើការឃាត់ខ្លួន ចំណែកស្រ្តី២នាក់រងគ្រោះរួមទាំងក្មេងប្រុសនាំទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដោយសារតែមានអាការៈធ្ងន់ធ្ងរពេកគ្រូពេទ្យបានបញ្ជូនបន្តទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕