ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ពេជ្រ សោភា និង ឆឹម សក្កដា មានរឿងចៃដន្យដល់ថ្នាក់នេះផង!



នៅ​ល្ងាច​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧ កន្លងទៅ​គេ​ឃើញ​មាន​តារា​ល្បីៗ ជាច្រើន​ដួង​បានបង្ហាញ​វត្តមាន​ចូលរួម​ក្នុង​សម្ពោធ​ខ្សែភាពយន្ត​រឿង Jail Break នៅ​រោងភាពយន្ត TK ទួលគោក ដែល​នៅ​ក្នុងនោះ​កំពូល​តារាចម្រៀង ពេជ្រ សោភា និង តារា​សម្តែង ឆឹ​ម សក្កដា ក៏បាន​បង្ហាញ​វត្តមាន​នៅក្នុង​ថ្ងៃ​នោះដែរ ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​អ្នក​ទាំងពីរ​បាន​បណ្តើរ​គ្នា​យ៉ាង​ត្រសង​ប្រៀប​ដូច​គូស្នេហ៍​មួយគូ​ដ៏​ស័ក្តិសម ប៉ុន្តែ​អ្នក​ទាំងពីរ​បកស្រាយ​ថា​ការជួបគ្នា​នេះ​គឺជា​រឿង​ចៃដន្យ ។​
​តារា​សម្តែង ឆឹ​ម សក្កដា បាន​រៀប​រាប់ទាំង​អារម្មណ៍​រំភើប​នៅ​នឹង​មុខ​អ្នកកាសែត​ជាច្រើន​ដែល​កំពុង​ចោមរោម​សាកសួរ​ព័ត៌មាន​ឱ្យដឹងថា ជំនួប​រវាង​លោក និង អ្នកនាង ពេជ្រ សោភា នៅពេលនេះ​គឺជា​រឿង​ចៃដន្យ ដោយ​ពីដំបូង​លោក​ត្រូវ​ទៅ​ថត​នៅ​ត្រើយម្ខាង ហើយ អ្នកនាង ពេជ្រ សោភា ត្រូវ​ទៅ​ច្រៀង​ផងដែរ ប៉ុន្តែ​នៅពេលដែល​ខ​ល​សួររក​គ្នា​ទើប​ដឹងថា​ត្រូវ​មក​ចូលរួម​កម្មវិធី​សម្ពោធ​រឿង « Jail Break » នេះ​ដូចគ្នា​ទើប​ធ្វើឱ្យ​លោក និង អ្នកនាង ពេជ្រ សោភា មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​នោះ​គឺ​អ្នក​ទាំងពីរ​បាន​បណ្តើរ​គ្នា​យ៉ាង​ត្រសង​នៅ​នឹង​មុខ​មហាជន​បង្ហាញឱ្យឃើញ​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ហើយ​មានការ​យល់ចិត្ត​យល់​ថ្លើម​កាន់តែខ្លាំង​ជាង​មុន ជាពិសេស​បំផុត​នោះ​គឺ​តារា​សម្តែង ឆឹ​ម សក្កដា បាន​សារភាព​ក្តី​ស្រឡាញ់​ទៅកាន់​អ្នកនាង ពេជ្រ សោភា នៅ​នឹង​មុខ​អ្នកនាង​ផ្ទាល់ ដែល​ក្នុងនោះ​ទោះបីជា​អ្នកនាង​មិនបាន​ផ្តល់​ចម្លើយ​ថា​យ៉ាងណា​ក៏ពិតមែន ក៏ប៉ុន្តែ​អ្នកនាង​ហាក់​មានការ​ទោ​ទន់​ចិត្ត​ទៅលើ​លោក ឆឹ​ម សក្កដា ជា​បណ្តើរៗ​ហើយ ៕ ប្រមាញ់​តួ​

ប្រភព : pmhotnews.com