ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អីយ៉ាស់ ៖ យិត មាសឧស្សាហ៍ លេងមួយក្បាច់នេះផ្អើលពេញហ្វេសប៊ុកហ្មង!

តារា​សម្តែង​រូប​សង្ហា​សម្បូរ​សាច់ដុំ យិ​ត មាស​ឧស្សាហ៍ បាន​បង្ក​ការចាប់អារម្មណ៍​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើឱ្យ​ប្រិយមិត្ត​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយ​រូបភាព​មួយ​សន្លឹក​របស់លោក​ក្នុង​ភាព​កំប្លែង ។​​ ​លោក យិ​ត មាស​ឧស្សាហ៍ ដែល​គ្រង​តំណែង​តួឯក​ប្រុស​ជា​បន្តបន្ទាប់​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ក្នុង​ភាព​ថ្លុក​កំប្លែង បានធ្វើឱ្យ​អ្នកគាំទ្រ​លោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង បាន​ផ្ទុះសំណើច​ជាមួយ​រូបភាព​នោះ ។ ក្នុង​រូបនោះ​លោក​បាន​រំលេច​ខ្លួន​ជាមួយ​ការ​ស្លៀក​សារុង​កៅស៊ូ លើក​ត្រឹម​ដើមទ្រូង និង បញ្ចេញ​សាច់​គល់ភ្លៅ​ស​មិន​ចាញ់​នារី ដែល​មើលទៅ​ហាក់ដូចជា​មនុស្ស​ភេទ​ទី​បី​ម្នាក់​អ៊ីចឹង​ដែរ ។​


ជាមួយ​រូបភាព​បែប​ថ្លុក​កំប្លែង​ដែល​តារា​សម្តែង​រូប​សង្ហា​នេះ​បាន​បង្ហោះ លោក​ក៏បាន​សរសេរ​បញ្ជាក់ដែរថា នេះ​គ្រាន់តែ​ជា​រូបភាព​កំប្លែង​មួយ​ដែល​លោក​បាន​ថត​សម្តែង​ក្នុង​រឿង «​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​» ហើយ​រឿន​នេះ​បាន​បង្កប់​ទៅដោយ​ភាព​កំប្លុកកំប្លែង​ច្រើន ពោលគឺ​សំណើច​តាំងពីដើម​ដល់​ចប់ ។ លោក​ក៏បាន​បន្ត​ឱ្យដឹងទៀតថា រឿង «​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​» នេះ​នឹងមាន​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ ។​
ឆ្លើយតប​នឹង​ការ​បង្ហោះ​រូប​ដ៏​គួរឱ្យ​អស់សំណើច​នេះ មាន​អ្នកលេង​បណ្តាញ​សង្គម និង ប្រិយមិត្ត​គាំទ្រ​លោក​ជាច្រើន​បាន​បញ្ចេញមតិ​ចម្អន់ និង លែបខាយ​ដាក់​តារា​សម្តែង​រូប​សង្ហា​នេះ​ថា ក្រមុំ​សាច់ដុំ ខ្លះ​ថា​នារី​សាច់ដុំ ជាដើម ។ ក្នុងនោះដែរ​ពួកគេ​ក៏​រំពឹង​រង់ចាំ​តាមដាន​រឿង​ភាគ​មួយ​នេះ​ផងដែរ ៕