ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​ថៃ​ជាប់​លេខ ២ លើ​ពិភពលោក​ខាង​គ្រោះថ្នាក់​ចរាចរណ៍ មួយឆ្នាំ​ស្លាប់​ជា​មធ្យម​ជាង ២៤.០០០ នាក់​

យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា ប្រទេស​ថៃ​ស្ថិតនៅ​ចំណាត់​លេខ​ពីរ​លើ​ពិភពលោក​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ ខណៈ​ប្រទេស​លី​ប៊ី​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​មួយ​។​
​    ​អង្គការ​នេះ​បានបង្ហាញ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​មាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន ២៤.០០០ នាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រ​ទែស​ថៃ ខណៈ ៧៣ ភាគរយ​ដែល​បាន​ស្លាប់​ជា​អ្នកបើកបរ​ម៉ូតូ​។​
​    ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស​ជាច្រើន​រៀងរាល់​ឆ្នាំនេះ​បាន​នាំឱ្យ​រដ្ឋាភិបាល​សម្រេចចិត្ត​នឹង​រៀបចំ​គោលដៅ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​តាម​ដងផ្លូវ​នៅ​ថៃ ដោយ​លើកទឹកចិត្ត​ជនជាតិ​ថៃ​កុំឱ្យ​បើកបរ​លឿន ឬ​ផឹក​និង​បើកបរ​៕
ប្រភព៖ បរទេស