ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​ម្ហូប​នាំ​សំណាង​ថ្ងៃ​​ចូល​ឆ្នាំ​ចិន​ស្ត្រី​មេផ្ទះ​គួរ​ដឹង​

ចូលឆ្នាំចិនខិតកាន់តែកៀកហើយ ត្រៀមខ្លួនហើយឬនៅមេផ្ទះទាំងឡាយ? មានគម្រោងធ្វើម្ហូបអ្វីខ្លះ? បើតាមជំនឿ អាហារសម្រាប់ចូលឆ្នាំចិនមិនមែនសម្រាប់ហូបតែមួយមុខទេ តែជាគ្រឿងនាំសំណាងដែរ។ តោះ! មកមើលមុខម្ហូបដែលប្រជាជនចិនជឿថានាំសំណាងថ្ងៃចូលឆ្នាំបន្តិចមើល៍៖
១. ត្រី៖ តំណាងឲ្យសុភមង្គល។ ត្រីដែលពេញនិយមសម្រាប់យកមកធ្វើម្ហូបគឺត្រី គល់រាំង ឬត្រីឆ្លាំង ព្រោះក្នុងភាសាចិនពាក្យហៅត្រីនេះស្រដៀងនឹងពាក្យថា “ឆ្នាំសម្បូរ”។ យើងអាចជ្រើសរើសយកមកចំហុយ, ខរ, ឬ ស្ងោរក៏បានតាមចំណូលចិត្ត តែសំខាន់ត្រូវឲ្យត្រីនៅទាំងមូលទាំងក្បាលនិងខ្លួនទើបល្អ។ មិនតែប៉ុណ្ណោះ ពេលបរិភោគត្រូវដាក់ក្បាលត្រីចង្អុលទៅអ្នកដែលចាស់ជាងគេដើម្បីសម្ដែងការគោរព ហើយអ្នកចាស់ត្រូវតែជាអ្នកចាប់ផ្ដើមញ៉ាំមុនគេ។
FB_IMG_1484360948229 (1)
២. មី៖ មិនត្រូវកាត់វាទេ គឺត្រូវទុកសរសៃកាន់តែវែងកាន់តែល្អព្រោះជាតំណាងឲ្យអាយុវែងយឺនយូរ។ មីឆាគឺជាអាហារដ៏ពេញនិយមជាងគេសម្រាប់ពេលចូលឆ្នាំចិន។
៣. បន្លែបៃតង៖ គឺតំណាងឲ្យភាពចម្រុងចម្រើន។ បន្លែពេញនិយមជាងគេគឺខាត់ណា។
៤. បាយ៖ តំណាងឲ្យភាពបរិបូរណ៍ និងរីកចម្រើន។ វាជាអាហារនាំសំណាងសម្រាប់ជនជាតិចិន។
៥. នំប៉ាវ៖ ជាតំណាងឲ្យទ្រព្យសម្បត្តិព្រោះវាមានរាងស្រដៀងនឹងដុំមាសសម័យបុរាណ។ នំប៉ាវមានច្រើនជម្រើសដូចជាស្នូរសាច់ជ្រូក, បង្ការ, ត្រី, មាន់ ឬ សាច់គោចិញ្ច្រាំជាដើម។ បើតាមជំនឿ ញ៉ាំនំប៉ាវកាន់តែច្រើន មាសប្រាក់ក៏ហូរចូលកាន់តែច្រើនដែរ។
FB_IMG_1484360948229-(1)
**៦. ផ្លែក្រូចខ្វិច ឬក្រូចពោធិ៍សាត់៖** វាក៏សំដៅលើសំណាងដែរ។ ផ្លែក្រូចជាមួយស្លឹកថែមទាំងតំណាងឲ្យអាយុយានយូរទៀតផង។ ប៉ុន្តែត្រូវជៀសវាងដាក់ក្រូច៤ផ្លែព្រោះវាតំណាងសេចក្ដីស្លាប់៕
ប្រភព៖kanha