ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ...

ក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសំអាតឈាម បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ


១/ រូបមន្តបំបាត់អង្គែ៖ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ


២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នាយកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យនឹង ចាប់ផ្តើមបានផល ។


៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម៖ ( Cholesterol-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹកងើបពីគេង។
៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក-អំបិល ១ចឹប-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )-ទឹកកកយកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
- ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ៖ សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។- ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។- ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។ប្រភព៖ The Memories៥/ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។*គ្រឿងផ្សំមានដូចជា:ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ*វិធីធ្វើៈ នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។ យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្រ រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។ ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។សម្រួលចែករំលែកដោយ៖ អ៊ាង សុផល្លែត