ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ប្ដី​អ្នក​នឹង​ឈប់​ស្រមុក ​ប្រសិន​បើអនុវត្តន៍តាម​វិធី​នេះ

មនុស្ស​ប្រុស​តែងតែ​គេង​ស្រមុក​ នៅ​ពេល​ណា​ដែល​ពួកគេ​ធ្វើ​ការ​ហត់ ​ឬ​មាន​បញ្ហា​ផ្ដាសាយ​ និងតឹង​ច្រមុះ។ យ៉ាងណាមិញ ​សំឡេង​ទាំង​នោះ​អាច​នឹង​រំខាន​ដល់​ប្រពន្ធ​ជា​ទី​ស្រលាញ់​ដែល​ឱប​ជាប់​ទ្រូង​តែ​ម្ដង។ ថ្ងៃ​កញ្ញា ​សូម​បង្ហាញ​ពី​វិធីសាស្ត្រ​ខ្លះ​ៗ ​ដើម្បី​បន្ធូរបន្ថយ​ការ​ដេក​ស្រមុក​នេះ៖
១.គ្រឿង​ផ្សំ
គ្រឿង​ផ្សំ​ដើម្បី​ធ្វើ​ជា​ទឹក​បំបាត់​ស្រមុក​នេះ​រួម​មាន ​ទឹក​ក្រូច​ឆ្មា ​១ ​ផ្លែ​បែក​ចែក​ជា ​៤ ​ចម្រៀក ​យក​មួយ​ចម្រៀក ​ខ្ញី​១​ដុំ​តូច ​ផ្លែ​ប៉ោម​២​ផ្លែ ​ការ៉ុត​២​ផ្លែ ​និង​ទឹក​កន្លះ​ពែង។ ​យក​គ្រឿង​ផ្សំ​ទាំង​នេះ បញ្ចូល​គ្នា​ហើយ​បន្ទាប់​មក​​ញ៉ាំ​វា​មុន​ពេល​ចូល​គេង ២ ​ទៅ ​៣ ​ម៉ោង។
អ្វី​ដែល​ត្រូវ​ហាម​ដាច់​ខាត
សូម​កុំ​ពិសា​ស្រា ​ឬ​ជាតិ​ស្រវឹង​ផ្សេង​ៗ ​ជា​ពិសេស​ទឹក​ត្រជាក់​ឬ​ទឹកកក​តែ​ម្ដង
សូម​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​
សូម​កុំ​ញ៉ាំ​សូកូឡា​ឱ្យ​សោះ
សូម​កុំ​ញ៉ាំ​អាហារ​ដែល​ពិបាក​ក្នុង​ការ​រំលាយ
ធ្វើ​អ្នក​តាម​វិធី​នេះ តែ​២​ទៅ​៣​ថ្ងៃ​ទេ ​ប្រាកដ​ជា​បាន​ឃើញ​លទ្ធផល ​ហើយ​បើ​មនុស្ស​ប្រុស​ដែល​ស្រមុក​ខ្លាំង​អាច​ច្រើន​ថ្ងៃ​ជាង​នេះ​ក៏​ថា​បាន៕

ប្រភព៖ healthpeoples