ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តារាចម្រៀង អ៊ាម វន្នី យកអំណោយខ្លះៗទៅចែកជូនក្មេងកំព្រាទាំងពីរនាក់ ដែលត្រូវឳពុកស្លាប់ចោល ហេីយម្តាយទៅធ្វេីការនៅស្រុកថៃមិនដឹងស្លាប់ឫរស់ទេ? បាត់ដំណឹងសូន្យឈឹង (មានវីដេអូ)

តារាចម្រៀង អ៊ាម វន្នី អតីតបេក្ខជនប្រឡងចម្រៀង Cambodian Idol មកពីខេត្តបាត់ដំបង មានពហុជំនាញ ចេះលេងឧបករណ៍ភ្លេង និពន្ធទំនុកច្រៀង និងមានទឹកដមសំលេងផ្អែមពិរោះ ។
នេះជាការរៀបរាប់របស់ តារាចម្រៀង អ៊ាម វន្នី ថ្ងៃនេះខ្ញុំបានទៅមេីលដល់ផ្ទះក្មេងតូចទាំងពីរនាក់ផ្ទាល់ ហេីយក៏បានសាកសួរពត៍មានមួយចំនួនពីអ្នកជិតខាងនិងចាស់ៗក្នុងភូមិបានដឹងថា*
ប្អូនទាំងពីររស់នៅតែពីរនាក់បងប្អូនក្រោយពេលម្តាយទៅថៃ​ បាត់ដំណឹងសូន្យអស់រយះពេលពីរឆ្នាំមកហេីយ ហេីយឪពុកបានលេងលះជាមួយម្តាយតាំងពីប្អូនស្រីនៅ​ ក្នុងពោះម្លេះ​ តែធ្លាប់មកលេងប្អូនទាំងពីរបានម្តងហេីយ ក្រោយមកក៏ទទួលដំណឹងថាមានគ្រោះថ្នាក់ចរាចរណ៍មិនដឹងជាស្លាប់រឺរស់ទេតាំងពីពេលនោះមកក៏បាត់ដំណឹងរហូត ផ្ទះរបស់ប្អូនទាំងពីរនៅជាប់ផ្ទះអ្នកជិតខាងម្នាក់ដែលគាត់ជា​ មនុស្សចាស់ជរាដែលតែងតែជួយយកអាសារប្អូនទាំងពីររហូតមក តែដោយគាត់ចាស់ហេីយមិនមានលទ្ធភាពចិញ្ចឹមក្មេងទាំង​ ពីរ​ទេហេីយម្យាងក៏ជាអ្នកដ៏ទៃផង
ក្មេងទាំងពីរជាញឹកញាប់គឺទៅសុំបាយលោកញ៉ាំពេលឃ្លាន​ ម្តង​ៗ
ក្មេងទាំងពីរនេះសព្វថ្ងៃដេីរទៅរៀននៅសាលាបឋមសិក្សាជេីង គ្រាវ​ ដោយដេីរចំងាយប្រមាណប្រហែល 5គីឡូម៉ែត្រ
ប្អូនទាំងពីរចេះធ្វេីអំបោសលក់រកកម្រៃទិញអង្ករដោយអំបោស ដែលគាត់លក់គឺតែងតែមានចាស់ៗក្នុងភូមិជួយទិញដេីម្បីបានប្រាក់ទិញអង្ករ
ខ្ញុំបានដំណឹងថាមានអ្នកចង់យកក្មេងទាំងពីរទៅចិញ្ចឹមទាំងក្នុងស្រុកនិងក្រៅស្រុកតែក្មេងទាំងពីរបានឆ្លេីយថាមិនទៅទេ ហេីយពេលនោះខ្ញុំក៏បានសួរថាហេតុអ្វី? ទាំងខ្ញុំនិងអ្នកយកអំណោយផ្សេងទៀតសួរក៏គាត់ឆ្លេីយដូច្នេះ
រឿងមួយដែលសែនខ្លោចផ្សាគឺអោយតែមាននរណាសួរគាត់ពី រឿងម្តាយគាត់មិននិយាយអ្វីទេគឺគិតតែពីយំៗលួងមិនងាយបាត់ទេ គ្រប់គ្នាឃេីញគាត់យំហេីយគ្មាននរណាទប់ទឹកភ្នែកបានទេ

#ទាំងនេះជាពត៍មានដែលខ្ញុំបានមកពេលចុះទៅផ្ទាល់
_____________
អរគុណបងប្រុសនៅខាង កៀនស្វាយដែលចង់ជួយយកប្អូនដាក់ក្នុងមណ្ឌលកុមារកំព្រា តែដោយសារគាត់មិនសម្រេចចិត្តទៅណាឡេីយ. គាត់ប្រហែលជានៅចាំម្តាយគាត់ត្រឡប់វិញហេីយមេីលទៅ ស្រណោះណាស់គ្នាស្រែកយំ ខ្វះភាពកក់ក្តៅ។