ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​សូម​ជួយ​ត្រេក​អរ​!​​ឧកញ៉ា​ ម៉ុង​​​ ឫទ្ធី ​សម្រេច​នាំ​យក​កុមារ​កម្សត់​​ទាំង​ពីរ​ទៅ​កាន់​​អង្គការ​មនុស្ស​ធម៌ហើយ

​កុមារ​​ប្រុស​ស្រី​ចំនួន​២នាក់ ​ដែល​រស់នៅ​ដោយ​គ្មាន​សាច់​ញាតិ រង់​ចាំ​ម្តាយ​ត្រឡប់​ពី​ថៃ​វិញ​ទាំង​គ្មាន​ដំណឹង​អស់​រយៈពេល​២ឆ្នាំ​ ដោយ​មាន​អ្នក​ខ្លះ​ទៅ​ដល់​ផ្ទាល់​យក​ទាំង​គ្រឿង​ហូប​ចុក​មួយ​ចំនួន​ជួយ​ក្មេង​តស៊ូ​ទាំង​ពីរ​នាក់​នោះ​ នៅ​ពេលនេះ​​ឯកឧត្ដម​ បណ្ឌិត​ ម៉ុង​ ឫទ្ធី ​ បាន​សម្រេច​នាំ​យក​កុមារ​កម្សត់​​ទាំងពីរ​​​ ទៅ​នៅ​មណ្ឌល​ថែទាំ​អង្គការ​មនុស្សធម៌​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ នេះ​បើ​យោង​តាម ហ្វេសប៊ុក​ ឈ្មោះ Norngdy Nara ដែល​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ។
​​គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​សរសេរ​យ៉ាង​ថា ​”​ ជា​ដំណឹង​ដ៏​ពិសេស​មួយ ​កុមារ​ពីរ​នាក់​ដែល​ម្តាយ​បាន​ទុកចោល​ ហើយ​កំពុង​រស់​នៅ​ដោយ​គ្មាន​ទីពឹង​នៅ​ភូមិ​ដំណាក់​កី​ ​ឃុំ​ជើងគ្រាវ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​នោះ​ ឥឡូវ​ត្រូវ​បាន​ ឯកឧត្ដម​ បណ្ឌិត​ ម៉ុង​ ឫទ្ធី​ និង​លោកជំទាវ​ សម្រេច​ចិត្ត​យក​ទៅ​ផ្ញើ​នៅ​អង្គការ​មនុស្សធម៌​មួយ​នៅ​ប៉ោយប៉ែត​ ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ ស្ទីវ​ ហាយ​ ជា​ប្រធាន​អង្គការ​។
​ដូច្នេះ​ ដើម្បី​ឲ្យ​កុមារ​ទាំងពីរ​ បាន​មក​កាន់​មណ្ឌល​ថែទាំ​បាន​ដោយ​សុវត្ថិភាព​ និង​ស្របច្បាប់ ​សូម​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ជួយ​សហការ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ បង្ការ​ក្រែង​មាន​ការ​កេញ​ចំណេញ​ពី​ជន​ខិល​ខួច​មួយ​ចំនួន​​ ដែល​បាន​នឹង​កំពុង​ធ្វើការ​រារាំង​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កុមារ​ទាំងពីរ​ ពីសំណាក់​ ឯ.ឧ​ បណ្ឌិត​ ម៉ុង​ ឫទ្ធី​ និង​លោកជំទាវ​” ៕ ផ្ដល់សិទ្ធិដោយ៖ Kqube