ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជនជាតិ​កូរ៉េ​ម្នាក់​ធ្លាក់ពីលើ​អាគារ​ ដឹកដល់​មន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​បាត់​

​ភ្នំពេញ៖ កាលពី​ថ្ងៃទី១៧ មករា ឆ្នាំ២០១៧ ម្សិលមិញ​នេះដោយមាន​ជនជាតិ​កូរ៉េ​ជា​មេការ​ជាង​ម៉ាស៊ីន​ម្នាក់ បាន​ឡើងទៅ​ពិនិត្យ​កង្ហារ​បឺត​ខ្យល់ ដាក់​នៅក្នុង​ពិតាន​ដាន​ជាន់​ទី១ ស្រាប់ តែ​ភ្លេចខ្លួន​អង្គុយ​ថយក្រោយ ក៏​ធ្លាក់ចុះ​មកក្រោម​បោក​ក្បាល​ស្លាប់ នៅក្នុង​អគារ​ការដ្ឋាន​សាងសង់​កម្ពស់២២ជាន់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ១០៦ ក្នុងភូមិ២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។
​ជនរងគ្រោះ​ឈ្មោះ SHIM KYUBONG អាយុ២៦ឆ្នាំ ជា​​មេការ​ជាង​ម៉ាស៊ីន ស្នាក់នៅ​DecaStle ក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។ ជនរងគ្រោះ​និង​រូបគេ នាំគ្នា​ដើរទៅ​អគារ​ជាន់​ទីមួយ​ក្រោម​ដី​នៅពេល​ទៅដល់​បាន​យក​រន្ទា​រដាក់​ឡើងទៅ​មើល​កង្ហារ​បឺត​ខ្យល់ ដំណើរការ​ឬក៏​អត់ រួចហើយ​ជនរងគ្រោះ​បាន​យក​ម៉ាស៊ីនថតរូប យកទៅ​ថត​កង្ហារ​បឺត​ខ្យល់ នៅពេល​ថតរូប​នោះ ហើយក៏​នាំគ្នា​ចុះមក​វិញ បើក​មើលឃើញ​រូបភាព​អត់​ច្បាស់ ជនរងគ្រោះ​បាន​ឡើង​ទៅលើ​ម្តងទៀត ដើម្បី​ថតរូប​កង្ហា​តាម​បំពង់ខ្យល់​ដ៏​ធំ​នោះ​គឺ​ឡើងទៅ​ម្នាក់ឯង​ទេ ។ខណៈពេល​ជនរងគ្រោះ អង្គុយ​លើ​ពិតាន​ថត​បាន​រំកិល​ខ្លួន​ថយ​ចំ​ប្រឡោះ​ប្រហោង​បំពង់ខ្យល់ ក៏បាន​ធ្លាក់ចុះ​មកលើ​បេតុង​កំពស់៥ម៉ែត្រ បណ្តាលឱ្យ​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ​បា​ន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត លុះ​នៅវេលា​ម៉ោង០២ និង៣០នាទី​រសៀល​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ដោយសារ​ស្ថាន​ធ្ងន់ធ្ងរ​ពេក ៕ ផ្ដល់សិទ្ធិដោយ៖ vd7news