ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បុរស​ដែល​មាន​ប្រជ្រុយទាំង៧កន្លែងនេះ​លើ​ខ្លួន នឹង​មាន​លាភ​ពេញ​មួយ​ជីវិត​


តាមជំនឿ ប្រជ្រុយរបស់មនុស្ស ប្រុស ឬមនុស្សស្រីមានអត្ថន័យ ដែលបង្ហាញពីជោគវាសនា និង ចរិតលក្ខណៈរបស់បុគ្គលនោះ។ តើទីតាំងប្រជ្រុយ ៧ កន្លែងណាខ្លះរបស់មនុស្សប្រុសដែលបង្ហាញពីជោគវាសនាល្អ ?
បញ្ជាក់៖ ទំនាយនេះ ត្រូវបានដកស្រង់ចេញពី ប្រជុំតម្រាសាស្ត្រពិស្ដារ ដែលរៀបរៀងដោយ ឧកញ៉ា រស់ មាន ក្នុង ពុទ្ធសករាជ ២៤១៨ គ្រិស្តសករាជ ១៩៧៣។
១. ប្រជ្រុយត្រង់ថ្ងាសខាងស្ដាំ ជាមនុស្សមានចិត្តក្លាហាន បើធ្វើអ្វីៗ ចង់ឱ្យតែបានល្បីឈ្មោះ សេចក្ដីប៉ងអ្វីក៏បានសម្រេចដូចចិត្តប្រាថ្នាមែន។ ឯប្រជ្រុយថ្ងាសខាងឆ្វេង ជាមនុស្សអ្នកមានទ្រព្យសម្បត្តិច្រើន បើនឹងនិយាយស្ដីមានគេជឿច្រើន។
រូបតំណាង
រូបតំណាង
២. ប្រជ្រុយត្រង់ ក្រោមរោមចិញ្ចើម ទឹកមុខល្អជាមហាស្នេហ៍ នឹងហារមាត់ទៅពឹងពាក់អ្នកឯណា គេក៏ជួយបានដោយងាយ ហើយរកលាភ ក៏បានងាយ ហើយបានដោយគន្លងធម៌ផង។
រូបតំណាង
រូបតំណាង
៣. ប្រជ្រុយនៅត្រង់ទងត្រចៀកខាងក្រោយ ស្ដាំក៏ដោយ ឆ្វេងក៏ដោយ ជាមនុស្សឆ្លៀវឆ្លាស មានសតិបញ្ញាច្រើន ហើយជាអ្នកមាន កតញ្ញូល្អ។
រូបតំណាង
រូបតំណាង
៤. ប្រជ្រុយនៅត្រង់ត្រចៀកខាងស្ដាំ ឬ ឆ្វេង ច្រើនមានមនុស្សឆ្ងាយនាំលាភ មកឱ្យ ហើយនឹងមានអ្នកធំ ច្រើនឱ្យទ្រព្យសម្បត្តិ ជួយឧបការដល់ខ្លួនផង ហើយអាយុវែង។
រូបតំណាង
រូបតំណាង
៥. ប្រជ្រុយត្រង់ក ខាងស្ដាំ ជាអ្នកមានមហាជោគជ័យ ដោយអ្នកមានយសសក្ដិ ជួយឧបត្ថម្ភឱ្យបានល្អ ពុំនោះសោតនឹងមានអ្នកធំចែក ទ្រព្យឱ្យ។
រូបតំណាង
រូបតំណាង
៦. ប្រជ្រុយត្រង់កខាងឆ្វេង ជាមនុស្សមានចិត្តទូលាយ បើរកសម្បត្តិទ្រព្យអ្វី ក៏កើតឡើងដោយខ្លួនឯង ឥតមានពឹងអ្នកណាឡើយ។
រូបតំណាង
រូបតំណាង
៧. ប្រជ្រុយត្រង់កណ្ដាលថ្ងាស ឱ្យចូលទៅរកអ្នកធំសប្បុរស នឹងពឹងអ្វីៗ អ្នកធំនោះនឹងឱ្យបុណ្យសក្ដិ នឹងឱ្យលោកជាទីគាប់ចិត្ត។

រូបតំណាង