ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឡូយមែន៖ ដេននី ក្វាន់ មិនជឿថា «ក្រ» ដោយសារធ្វើបុណ្យទេ



ដេ​ន​នី​ក្វាន់ តារា​សម្តែង​ល្បី​ខាង សិច​ស៊ី បាន​ចុះទៅ​កាន់​ខេត្តកំពង់ស្ពឺ​ដើម្បី​ចែក​អំណោយ​ដល់​ប្រជាជន​នៅ​ទីនោះ និង បាន​បង្ហោះ​សារ​ថា​នាង​មិន​ជឿថា​ក្រ​មកពី​ធ្វើបុណ្យ​ឡើយ ​។​​តារា​សម្តែង​ស៊ិ​ច​ស៊ី​រូប​ស្រស់​ដែលមាន​ឈ្មោះ​បោះ​សំលេង​ខ្លាំង និង ដែល​តែងតែមាន​រឿងរ៉ាវ​ជា ច្រើន​ដោយសារតែ​ភាព​ស៊ិ​ច​ស៊ី កាលពី​ម្សិលមិញ​នេះ បាន​ទៅ​ចែក​អំណោយ​មានដូចជា កង់ សំលៀក បំពាក់ សំភា​រះ​សិក្សា គ្រឿង​បរិភោគ​និង​ថវិកា​មួយចំនួន​ដល់​បងប្អូន​ដែល ខ្វះខាត​នៅឯ ខេត្តកំពង់ស្ពឺ ។​
​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​នាង​បង្ហោះ​រូបភាព​ចែក​អំណោយ​ក៏មាន​ភ្ជាប់​សារ ដែល​សរសេរថា «​គេ​យកលុយ​ទៅលេង​ល្បែង​មិន​ក្រែង​ខ្លា​ចក្រ​! យើង​ធ្វើ​បុណ្យទាន​ធ្វើ​ល្អ​ក៏​មិន ធ្វើអោយ​យើង​ក្រ​ដែរ​! ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​នរណា​ក្រ​ដោយសារ​សាង​ល្អ​ឬ​ធ្វើ​បុណ្យទាន​ទេ​! មានតែ​ឃើញ ពួកគេ​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ និង​ ជីវិត​ថ្កុំថ្កើង​ឡើងៗ​!​បើ​មិន​ជឿ​យើង​នាំគ្នា​ធ្វើ​ល្អ​ដែរ​ទៅនឹង​ដឹង​ច្បាស់​ហើយ​» ។​​ដេ​ន​នី ក្វាន់​បាន​ទទួលស្គាល់ថា​ការដែល​មាន​គេ​ស្គាល់​នាង​ច្រើន​នាពេល​កន្លងទៅនេះ គឺ​ដោយសារ​ការ​ស្លៀកពាក់​របស់​នាង​មាន​ភាព​សិច​ស៊ី​ខ្លាំង ថ្វីត្បិតតែ​មានការ​រិះគន់​ខ្លះ​ថា នាង​ជានា​រី ដែល​មិន​គោរព​ការ​ស្លៀកពាក់​ស្រគត់ស្រគុំ​ជា​ស្ត្រី​ខ្មែរ តែ​ភាព​សិច​ស៊ី​នេះ​ក៏​ធ្វើ​ឲ្យ​នាង​ឆាប់​ល្បី​ដែរ ហើយ ក៏មាន​ស្ត្រី​ជា ច្រើន​ឃើញ​សាច់​នាង ស ស្អាត ស្បែក​ម៉ដ្ឋ រលោង​គេ​ក៏​ចង់បាន​សាច់​ល្អ​ដូច​នាង​ដែរ ។​
​ក្រៅពី មិន​ខ្វល់​ចំពោះ​ការរិះគន់​នោះ​ឥឡូវ ដេ​ន​នី ក្វាន់ កំពុង​កើប​លុយ​ដែល​បាន​តាមរយៈ​ការបង្ហាញ​សម្រស់​ឲ្យ​គេ​ឃើញ​ដើម្បី​ជាការ​ទាក់ទាញ​ងាយស្រួល​ធ្វើការ​ឃោសនា​លក់​ផលិតផល​ថែ​សម្រស់​របស់​នាង ៕  ដេវីត​
ប្រភព : pmhotnews.com  
Image may contain: 8 people, people standing, child and outdoor
Image may contain: 6 people, people smiling, people standing, child and outdoor
Image may contain: 26 people, people standing and outdoor
Image may contain: 5 people, baby, child and outdoor
Image may contain: 1 person