ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កុំដាច់ចិត្តអូសរំលងអីអាណិតលោកយាយណាស់ ! លោកយាយមានអាយុ៨៧ឆ្នាំហើយត្រូវកូនចោលម្សៀតដេញចេញពីផ្ទះ មានតែកន្ទេលមួយខ្នើយមួយដេកសម្រាកកន្លែងផ្ញើរកង់ម៉ូតូនៅផ្សារក្រោមខេត្តសៀមរាប (មានវីដេអូ)

សៀមរាប៖ អាណិតលោកយាយណាស់! ​លោកយាយចាស់ហើយសូម្បីតែផ្ទះក៏គ្មាននៅផង ពួកកូនចោលម្សៀតដេញម្តាយខ្លួនឯងចេញពីផ្ទះឥឡូវសូម្បីតែបាយក៏គ្មានហូបផង ។ លោកយាយមានឈ្មោះ គន្ធ អាយុ៨៧ឆ្នាំ បច្ចុប្បន្នគាត់សម្រាកនៅកន្លែងផ្ញើរកង់ម៉ូតូនៅផ្សារក្រោម ខេត្តសៀមរាប រស់រាល់ថ្ងៃពឹងលើអ្នកដទៃ (គេអោយមានហូបទៅ បើមិនអោយក៏អត់ទៅ ) ។ គាត់ប្រាប់ថា គាត់មានកូនម្នាក់ និងចៅម្នាក់ បច្ចុប្បន្នរស់នៅខេត្តបាត់ដំបង ។ សូមបងប្អូនសប្បុរជនមេត្តាជួយឧបត្ថម្ភលោកយាយផង !