ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បង្កើតប៉ះចំកូនប្រុសតិច្ឆានប្រដៅមិនស្តាប់ សម្រេចចិត្តវាយស្លាប់

2017-01-22_15.31.15
ខេត្តកំពត៖ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានឃាត់កម្មក្នុងគ្រួសារមួយ បានកើតឡើងរវាងឱពុកបង្កើតបានសម្លាប់កូនប្រុសខ្លួនឯង។ ហេតុការណ៍នេះបានបង្កឡើងនៅលើផ្ទះជនល្មើសតែម្តង ដែរស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
បើតាមមន្ត្រីនគរបាលឃុំអង្គភ្នំតូច និងប្រជាពលរដ្ឋរស់នៅជិតខាងបានអោយដឹងព័ត៌មានបឋមខ្លះៗថា បុរសជាឪពុកមានឈ្មោះទាវ ធី ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរកសិករ ។ ចំឯកូនប្រុសស្លាប់នោះមានឈ្មោះលាស់ ដារ៉ូ ភេទប្រុសអាយុ២២ឆ្នាំក្រុមគ្រួសារនេះបច្ចុប្បន្នរស់នៅភូមិត្រពាំងកំភ្លាញ់ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ប្រជាពលរដ្ឋខ្លះបានអះអាងថា ដើមហេតុដែលផ្តើមអោយឱពុកសម្លាប់កូនខ្លួនឯងនេះ មកពីកូនរូបនេះនិយាយមិនស្តាប់ រឿងដើរលេងផ្តេសផ្តាស់ ដោយប្រដៅមិនបាននិងហើយ ក៏ដាច់ចិត្តប្រើអំពើហឹង្សា វាយនឹងដំបង ទៅលើកូនខ្លួនឯងស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងព្រៃផ្សៃអមនុស្សធម៌ជាទីបំផុត។
ទាក់ទឹននិងករណីមនុស្សឃាត់នេះដែរ លោកអនុសេនីយ៍ឯក កែវ យ៉ុន អធិការរងទទួលផែព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារVD7NEWS ថា តាមសមត្ថកិច្ចនគរបាលជំនាញរបស់លោក បានចុះធ្វើកោសល្យវិច្ច័យដល់ទីកន្លែងបានឃើញនិងសន្និដ្ឋានបឋមថា ជនដៃដល់ជាឪពុក ពិតជាបានវាយកូននឹងដំបងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដាក់នៅអធិការដ្ឋាននគរបាលស្រុកអង្គជ័យ កាលពីល្ងាចថ្ងៃទី២១ខែមករាឆ្នាំ២០១៧ លុះដល់ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕​ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM
ដោយ៖ (ហង្ស សុភាព)
IMG_20170122_153146