ពត៌មាន​ទាន់​ហេតុការណ៍

Loading...

របៀបធ្វើ ឆាឆ្អឹងជំនីជ្រូកជូរអែម

- ឆ្អឹងជំនីជ្រូក 
- ទឹកត្រី 
- ទឹកស៊ីអ៊ីវ 
- ម្សៅឆា 
- ម្សៅបំពង 
- ទឹកប៉េងប៉ោះ 
- ស្ករ 
- ប្រេងឆា 
- ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់

- យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំង ហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
- យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹង ជូរផ្អែមប្រៃល្មមស្មើគ្នា ។
- លាងខ្ទះចាក់ប្រេងឆាឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ ទឹកម្សៅឆាដែលលាយ ទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូល ជា ក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។