ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចោរស្រីចំណាស់ដៃឆើតឆ្លៀតលួចលុយក្នុងថតតុបានខណៈអ្នកលក់ជាប់រវល់ម៉ូយផ្សេង

ខេត្តស្វាយរៀង៖ កាលពីវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នគរបាលឃាត់ខ្លួនស្ត្រីសង្ស័យបម្រើការងារនៅរោងចក្រម្នាក់បានលួចបើកយកលុយក្នុង ថតតុអ្នកលក់ចាប់ហួយ នៅផ្សារវាលយន្ដ ស្ថិតនៅភូមិវាលយន្ដ សង្កាត់-ក្រុងស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនកើត ហេតុស្ត្រីសង្ស័យបានចូលមករកទិញ ឥវ៉ាន់ចាប់ហួយរបស់ស្រ្តីរងគ្រោះ ប៉ុន្តែ ដោយអ្នកលក់ជាប់រវល់លក់ដូរឲ្យភ្ញៀវ ផ្សេងទៀតមិនបានចាប់អារម្ស្រាមណ៍ប់តែស្ត្រីសង្ស័យលួចប្រាក់ស្រ្តីរងគ្រោះបាន ចំនួន ៣១០.០០០រៀល ពីក្នុងថតតុរួចក៏ គេចខ្លួនតែម្ដង ។ក្រោយមកស្រ្តីរងគ្រោះមានការសង្ស័យក៏ដើរទៅមើលថតតុដាក់លុយរបស់ខ្លួនស្រាប់តែបាត់ ក៏ប្រញាប់ ប្រញាល់ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច មូលដ្ឋានទើបឈានទៅដល់ការឃាត់ខ្លួនតែម្ដង។
​សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ស្ត្រីសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនឈ្មោះ ទី គន្ធី ហៅធី អាយុ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។ ចំណែកស្ត្រីម្ចាស់ផ្ទះ ឈ្មោះ ទេព លក្ខិណា ហៅលក្ខ័ អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។ ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕