ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អង្គុយ​ផឹក​ស្រា​ក្រឡុក​លើ​កៅអី​ សុខ​ៗ​ ប្រកាច់​ស្លាប់​ផ្ងារជើងភ្លាម​


ខេត្តព្រះសីហនុ៖ បុរសជនបរទេសម្នាក់ខណៈកំពុងអង្គុយផឹកស្រាក្រឡុកលើកៅអីផ្តៅនៅលើឆ្នេរខ្សាច់មាត់សមុទ្រសុខៗស្រាប់តែប្រកាច់ផ្ងារមកក្រោយបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេចបើទោះបីជនរងគ្រោះត្រូវបានមិត្តភ័ក្រនាំគ្នាលើកដាក់ឲ្យដេកលើពូកនៅក្បែរកន្លែងកើតហេតុដើម្បីជួយធ្វើការសង្គ្រោះបឋមក៌ដោយ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុនេះបានកើតមានឡើងនៅម៉ោងប្រមាណ០៦ល្ងាចថ្ងៃទី០៥មករាឆ្នាំ២០១៧ ស្ថិតនៅនៅចំណុចឆ្នេរ អូរឈើទាល ( ក្នុងបន្ទាយ PM ចាស់ ) ទល់មុខហាង បាក់ឃីតបារ នៅក្រុម១៤ ភូមិ​​០៤ សង្កាត់​​ ៤ ក្រុង-ខេត្តព្រះសីហនុ​​ ​។​ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ DAVID COOK ភេទ ប្រុស អាយុ៧១ឆ្នាំ(ឆ្នាំកំណើត 19-10-1946 )សញ្ជាតិ អង់គ្លេស មុខរបរ ទេសចរណ៏ ។កាន់លិខិតឆ្លងដែន លេខ 542945063ផុតសុពលភាពថ្ងៃទី 12-10-2026ទិដ្ឋាការលេខ TI 12010060ផុតសុពលភាព 18-01-2017។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានចូលស្នាក់នៅ ផ្ទះសំណាក់ G B T 2 បន្ទប់ 563 កាលពីរសៀលថ្ងៃទី 5-1-2017 គឺនៅថ្ងៃកើតហេតុ។សមត្ថកិច្ចបានឲ្យដឹងទៀតថាខណៈពេលជនរងគ្រោះមកចូលបន្ទប់ស្នាក់នៅរួចហើយគាត់បានដើរលេងតាមឆ្នេរ រួចហើយក៏បានចូលផឹក ស្រាក្រឡុក 1កែវ និង ស្រាបៀរ 1កែវ នៅមុខហាងខាងលើ លុះផឹកបានមួយសន្ទុះក៏មានអាការ: ដង្ហក់បញ្ឈរភ្នែករួចក៏ប្រកាប់បះជើងទៅក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
យោងតាមការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះ សាកសព ស្លាប់ដោយ ជម្ងឺ (គាំងបេះដូង )។
ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM