ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មែនក៏អី! ស៊ុន ស្រីពេជ្រ ប្រកាសដើរចេញពីហង្សមាស?



តារាចម្រៀង​ស្រី​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ស៊ុន ស្រី​ពេជ្រ មួយរយៈ​ចុងក្រោយ​នេះ​ហាក់ដូចជា​ស្ងប់ស្ងាត់​មិនសូវ​ឃើញ​ចេញ​បទ​ថ្មីៗ​ដូច​តារា​ដទៃទៀត​ដែល​ជ្រក​ក្នុង​ផលិតកម្ម​តែមួយ​ឡើយ ជាមួយគ្នានេះ​ការបង្ហាញ​ខ្លួន​តាម​ឆាក​តន្ត្រី​ផ្សេងៗ ឬ​កម្មវិធី​ធំៗ​នានា​ក៏​ពុំ​សូវ​ឃើញ​វត្តមាន​របស់​តារា​ស្រី​រូប​ដែរ​។​
​ក្រោយពី​ភាពស្ងប់ស្ងាត់​ទៅៗ​របស់ ស៊ុន ស្រី​ពេជ្រ ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ កូនស្រី​តារា​កំប្លែង​តា​សង់​ស៊ី​ស រូបនេះ ក៏បាន​បញ្ចេញ​សារ​ប្លែកៗ​ហាក់ដូចជា​ចង់​ដើរ​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស ទៅ​ស្វែងរក​ទ្រនំ​ថ្មី​ដែល​ចេះ​ផ្ដល់​តម្លៃ​ដល់​នាង​អ៊ីចឹង ហើយ​ការលើកឡើង​នេះ​ស្របពេល​ដែលមាន​ព័ត៌មាន​ជាច្រើន​បាន​លេចឮ​ដំណឹង​ថា​អ្នកនាង យក់ ឋិត​រដ្ឋា ក៏​កំពុង​ផ្ទុះ​ប្រតិកម្ម​ជា​ផលិតកម្ម​មួយ​នេះ​ដូចគ្នា​។​
​តារាចម្រៀង​ដែល​និយម​ច្រៀង​តែ​បទ​បែប​មនោសញ្ចេតនា​ពី​ដើមៗ ស៊ុន ស្រី​ពេជ្រ បាន​ទម្លាយ​សារ​មួយ​ឃ្លា​បង្កប់​ទៅដោយ​អត្ថន័យ​ជ្រាលជ្រៅ​ហាក់ដូច​ចង់​សំដៅ​ដល់​ការចាកចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស ថា «​ជម្រើស​ល្អ​គឺ​ចាកចេញ គេ​មាន​មនុស្ស​ច្រើន​ហើយ​ចឹ​ង​យើង​គួរ​ចេញទៅ​ចាប់យក​ទ្រនំ​ថ្មី​ដែល​ផ្តល់​ក្តីសង្ឃឹម​ថ្មី​សម្រាប់​យើង ទាន់​ឱកាស​មាន​»​។​
​ទន្ទឹមនឹង​សារ​ខ្លី​ចង់​ប្រកាស​ដើរចេញ​ពី​ទ្រនំ​កំពុង​ជ្រកកោន​របស់​តារាចម្រៀង​ស្រី​រូប​ស្រស់​សំនៀង​ផ្អែម ស៊ុន ស្រី​ពេជ្រ មាន​មហាជន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​បញ្ចេញមតិ​ក្នុងន័យ​ថា ស្រី​ពេជ្រ និយាយ​នេះ​គឺ​ចង់​សំដៅ​ទៅលើ​ផលិតកម្ម​ហង្ស​មាស សឹង​គ្រប់គ្នា ហើយ​ក្នុងនោះ​ក៏មាន​អ្នកគាំទ្រ​ជាច្រើន​យល់ព្រម​នៃ​ការចាកចេញ​នាង​ដែរ​។​
​តែ​ទោះជា​យ៉ាងនេះ​ក្ដី ស៊ុន ស្រី​ពេជ្រ មិនបាន​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ថា​សារ​ដែល​នាង​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​សំដៅ​ទៅលើ​ការចង់​ដើរចេញ​ពី​ផលិត​រស្មី​ហង្ស​មាស​ពិតប្រាកដ ឬក៏​អត់​នោះទេ​៕ BeBe