ពត៌មាន​ទាន់​ហេតុការណ៍

Loading...

លើ​តួខ្លួន​បុរស តើ​មនុស្ស​ស្រី ចង់​ស្ទាប​កន្លែង​ណាខ្លះ​?



មនុស្ស​ស្រី​ថ្វីត្បិតតែ​មាន​ភាព​អៀនខ្មាស់​ច្រើន​ជាង​មនុស្ស​ប្រុស ប៉ុន្តែ រឿង​ផ្លូវភេទ ឬ​ចំណងស្នេហា​វិញ គឺ​មាន​ដូច​តែ​គ្នា​ទេ គ្រាន់តែ​គេ​មិន​ហ៊ាន​និយាយ ឬ​សំដែង​ចេញ​ប៉ុណ្ណោះ​។ ដូច្នេះ​សម្រាប់​មនុស្ស​ប្រុស បើ​ចង់​ចងចិត្ត​ស្រីៗ ហើយ​ធ្វើឲ្យ​នាង​ងប់​ស្រឡាញ់ ដកចិត្ត​មិន​រួច​នោះ ចូរ​ចាប់ផ្តើម​យកចិត្តទុកដាក់ និង​ថែរក្សា​រាងកាយ​ឲ្យបាន​ល្អ​ប្រសើរ​។​ ​កន្លែង​ដែល​មនុស្ស​ស្រី ប្រាថ្នា​ចង់​ស្ទាបអង្អែល​លេង​នោះ មានដូចជា ៖
 ១. ស្មា _ ងាយស្រួល​ផ្តេកខ្លួន​ដាក់​ពីលើ​ 
២. ដើមទ្រូង _ បុរស​មាន​ដើមទ្រូង​ប្រាំ​ហត្ថ ហើយ​មាំមួន នឹង​ក្លាយជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ស្រី​ ៣. សាច់ដុំ _ នារី​ណា​ដែល​មិន​ចង់​បាន​បុរស ដែល​មាន​សាច់ដុំ​ធំៗ​ពេញ​លក្ខណៈ​ជា​បុរស ពីព្រោះ មើល​ទៅ​កក់ក្តៅ ហើយ​អាច​ការពារ​នាង ឲ្យមាន​សុវត្ថិភាព​ទៀតផង​ 
៤. បបូរមាត់ _ បបូរមាត់​ក្រហម រលើប​រលោង មើល​ទៅ​ពិតជា​ចង់​ឲ្យ​ថើប​ណាស់​
៥. ចង្ការ _ មនុស្ស​ស្រី​ក៏​ចូល​ចិត្ត​លេង​ពុកមាត់ និង​ចង្ការ​របស់​មនុស្ស​ប្រុស​ដែរ​៕