ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ស្លាប់​០២នាក់ឪពុក​និង​កូន​អាយុ៤ឆ្នាំ​ ខណៈ​ស្កុប​ពី បុកជា​មួយ​រ៉ឺម៉ក


តាកែវ៖ នៅ​ទី១២ ខែមករា ឆ្នាំ២០១៧ នៅ​ខាងជើង​រង្វង់​មូល​អូរ​ចំបក់ ស្ថិតនៅ​ក្នុងភូមិ​សិ​ង្គ ស​ង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ។ ដោយមានគ្រោះថ្នាក់​ចរាចរណ៍​មួយបានកើត​ឡើង​រវាង​ម៉ូតូ​ម៉ាក​ស្កុប​ពី ១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AP-1717 បុកជាមួយនិង​ម៉ូតូ​រ៉ឺម៉ក​គ្មាន​ស្លាក​លេខ ១គ្រឿង​ ដែល​ដឹក​អ្នកជិះ​ច្រើន​នាក់មក​ផ្សារ​តាកែវ។ ​ហេតុការណ៍នេះ បាន​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្កុប​ពី ឈ្មោះ លី ឡា ភេទ​ប្រុស អាយុ៤៣ឆ្នាំ មុខរបរ​ជាងសំណង់ និង​កូនប្រុស​ឈ្មោះ លី​ប៉ុន បញ្ញា​វុ​ទ្ធ អាយុ៤ឆ្នាំ បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ចំណែក​ប្រពន្ធ​បាន​រងរបួស និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ។ ជនរងគ្រោះ​ទាំងពីរ​នាក់​ឪពុក និង​កូន មាន​ទីលំនៅ​ក្នុងភូមិ​គ​រ ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង ខេត្តតាកែវ ។
ចំណែក​ម្ចាស់​រ៉ឺម៉ក​មាន ឈ្មោះ ជុំ ហុង ភេទ​ប្រុស អាយុ៤៩ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ទ្រា ស្រុក​សំរោង រងរបួស​ស្រាល និង​អ្នកជិះ​លើ​រ៉ឺម៉ក​ម្នាក់ រងរបួស​ធ្ងន់ មានឈ្មោះ ម៉េង ពេជ្រ ភេទ​ស្រី អាយុ៤៩ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ជាមួយ​ម្ចាស់​រ៉ឺម៉ក ៕

ប្រភព ៖vd7news.com