ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ហេតុអ្វីបងស្លាប់ចោលអូនអញ្ចឹង... ចុះកូនៗបានអីទីពឹង

ភ្នំពេញ:បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីបានសម្រេចចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។ហេតុការណ៍នេះបានកើតនៅ ក្នុង​បុរី​ប៊ុនហួរ ស្ថិត​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពីវេលាម៉ោងប្រហែលជា៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ម្សិលមិញ។
ប្រភពពត៌មានបានអោយដឹងថាមុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះឈ្មោះ រិ​ន ប៉ូ​ណា ភេទ​ប្រុស អាយុ២៩ឆ្នាំ មានមុខរ​បរជា​ប្រជា​ការពារ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ស្រុកកំណើត នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ប្រពន្ធ​កូន២នាក់ ស្រី១ ប្រុស១។ដោយមាន​សភាព​ស្រងូត​ស្រ​ង៉ា​ត មិនដឹង​ជាមាន​វិបត្តិ​អ្វី​នោះទេ ​ពេល​ជនរងគ្រោះ នៅម្នាក់ឯង​ស្រាប់តែ ដោយ​ក្រុមគ្រួសារ​ជាប់រវល់ លុះ​ពេល​ប្រពន្ធ​ត្រឡប់មកវិញ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ បាន​ចងក​ដោយ​យក ក្រមា​ចងភ្ជាប់​ទៅ​និង​ឡៅតឿ ដូច្នេះ​ប្រពន្ធ​ជនរងគ្រោះ​បាន​ស្រាយ​ទម្លាក់ ដើម្បី​ជួយសង្គ្រោះ​ប៉ុន្តែ​ជា​អកុសល់ ជនរងគ្រោះ​បាន ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ vd7news
02ab492767f2f166ad611f050c505868