ពត៌មាន​ទាន់​ហេតុការណ៍

Loading...

រថយន្ត ៦ ម៉ូដែល ធ្វើឱ្យអ្នកទិញហើយ ខកចិត្តលែងចង់ប្រើទៀត


យោងទៅតាម​ភ្នាក់ងារ​ស្រាវជ្រាវ​ស្ថានភាព​ផលិតផល​យានយន្ត ( Consumer Reports ) របស់​អាមេរិក​បានរ​ក​ឃើញថា មាន​រថយន្ត ៦ ប្រភេទ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ដែល​ទិញ​រថយន្ត​នោះ​ហើយនឹង​ត្រូវ​ខកចិត្ត ។​
​ការស្រាវជ្រាវ​នោះ ពឹង​ផ្អែកលើ​ចម្លើយ​ពី​សំណាក់​អ្នកប្រើប្រាស់​ប្រមាណ ៣ សែន​នាក់ ហើយក៏​បានបង្ហាញ​អំពី​កត្តា​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ខកចិត្ត​ចំពោះ​រថយន្ត​ទាំង ៦ ប្រភេទ​ដូចខាងក្រោម ៖
១. Dodge Dart
Image may contain: car and outdoor
Dodge Dart គឺ​មិនមាន​ភាព​ស្ទុះ​ដូច​ការប្រកាស​របស់​ក្រុមហ៊ុន ហើយ​ម៉ាស៊ីនត្រជាក់​មិនសូវ​ដំណើរ​ការល្អ ។
២. Chrysler 200
Image may contain: car and outdoor
ពិបាក​ក្នុង​ការបញ្ជា និង​កៅអី​អ្នកដំណើរ​ខាងក្រោយ​ចង្អៀត​។​
៣. Jeep Compass
Image may contain: sky, car and outdoor
​ពិបាក​សាង​លេខ ( លេខ​ដៃ ) ហើយ​ស៊ីសាំង​ច្រើន ។​
៤. Nissan Pathfinder
Image may contain: car and outdoor
​កៅអី​គ្មាន​ផាសុកភាព មិនសូវមាន​លំនឹង ហើយ​ស៊ីសាំង​ច្រើន ។​
៥. Dodge Grand Caravan
No automatic alt text available.
​ពិបាក​បញ្ចូល​លេខ ( លេខ​ដៃ ) កៅអី​គ្មាន​ផាសុកភាព ចំណែកឯ​បរិក្ខារ​ក្នុង​រថយន្ត​មិន​សមាមាត្រ​នឹង​តម្លៃ ។
៦. Nissan Frontier
Image may contain: car
​បូម​រឹង​ពេក ហើយ​ចង្កូត​បង្វិល​មិន​រលូន ជាពិសេស​ពិបាក​បត់​ត្រឡប់​មួយ​ជុំ ៕ បញ្ញា ( ប្រភព ៖ carscoops )