ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សពបុរសម្នាក់ស្លាប់ដោយមានចងដុំថ្មទម្ងន់ជិត ២០គីឡូជាប់ចង្កេះ

សាកសពរបស់បុរសមិនស្គាល់អត្តសញ្ញាណអាយុប្រហែលជាជាង ៣០ឆ្នាំ ម្នាក់ទំនងជាបានស្លាប់បាត់បង់ច្រើនថ្ងៃមកហើយ និងមានសភាពហើមស្អុយទៅហើយ និងមានដុំថ្មមួយដុំមានទម្ងន់ប្រមាណជាជិត ២០គីឡូចងជាប់ទៅនឹងចង្កេះរបស់ខ្លួនផងដែរនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេនៅចាក់អង្រែលើ។ហេតុការណ៍នេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៤ និង ០០នាទីល្ងាចថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧ នៅខាងក្រោយសហគ្រាស គ-ឈ ដីឡូតិ៍លេខ ៥០០ ភូមិព្រែកតានូ១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា សពបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើ មានអាយុប្រមាណជាជាងង ៣០ឆ្នាំ ពាក់អាវយឺតពងជីងចក់ ព៌ណស ស្លៀកខៀជើងវែងព៌ណខ្មៅ។មុនពេលកើហេតុ មានប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រង់ចំណុចខាងលើ បានប្រទះឃើញសពរបស់បុរសម្នាក់អណ្តែតនៅលើផ្ទៃទឹកទន្លេ ហើយក៏រាយការណ៍ប្រាបប់កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងបង្ករឲ្យមានការភ្ញាក់់ផ្អើលកើតឡើងតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទទៀតថា ក្រោយពេលដែលទទួលបានព័ត៌មានពីប្រជាពលរដ្ឋរួចហើយកម្លាំងមានសម្ថកិច្ចក៏បានជួលទូកអូសសាកសពរបស់បុរសខាងលើយកទៅធ្វើការកោសល្យវិច្ច័យបានឃើញថា បុរសជនរងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើ ទំនងជាមានវិបត្តិក្នុងគ្រួសារទើបធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចងដុំថ្មជាប់ចង្កេះហើយលោតចូលក្នុងទឹកទន្លេសម្លាប់ខ្លួនបែបនេះ និងបានប្រទះឃើញមានលិខិតបណ្តាំតូចមួយនៅក្នុងការបូបផងដែរ និងមែនស្លាប់ដោយអំពើរឃាតកម្មឡើយ។
ក្រោយពេលកើតហេតុ បច្ចុប្បន្នសាកសពរបស់បុរសរងគ្រោះត្រូវបានកម្លាំងមានសម្ថកិច្ចមូលដ្ឋានយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕