ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចាប់បានហើយ!ជនបរទេសបន្លំយកលុយពីយប់មិញ (មានវីដេអូ)



ព្រះសីហនុ៖ បុរសជាជនជាតិប៉ា​គី​ស្ថានម្នាក់ដែលធ្វើសកម្មភាពបន្លំ​យកប្រាក់​ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​GBT ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុនោះត្រូវបានកម្លាំងអាវុធហត្ថចាប់បានហើយ តាមពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​អ៊ុក.ជីវ៉ា​ ភេទ​ប្រុស​ អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ជនសង្ស័យដែលជាអ្នកទេសចរណ៍នេះឈ្មោះ​MUHAMMAD.HUSSAIN ភេទ​ប្រុស​ អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពកាលពីវេលាម៉ោង០១និង២០នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៩ខែ០១ ឆ្នាំ២០១៧។
សមត្ថកិច្ចបានរកឃើញនូវវត្ថុតាងជាច្រើនដូចជា:ប្រាក់​ដុល្លា884$(ប្រាំបី​រយ​ប៉ែតសិប​បួន​ដុល្លា),ប្រាក់​ចិន730(ប្រាំពីរ​យ​សាមសិប),ប្រាក់​ប៉ា​គី​ស្ថាន៦៥០(ប្រាំពីរ​យ​ហាសិប),ប្រាក់រៀល៥០០រៀល,អត្តសញ្ញាណ​ប​ណ្ណ័​ចំនួន០១សន្លឹក,ទូរ​សព្ទ័​ដៃ​ម៉ាក​សាម​សុង​ចំនួន០១គ្រឿង,លិខិតឆ្លងដែន​ចំនួន០១ច្បាប់។
យោងតាមការឆ្លើយបភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុបុរសជនជាតិប៉ាគីស្ថានម្នាក់នេះបានចូលមកទិញទំនិញនៅក្នុងហាងហើយបានហុចលុយក្រដាសដុំមកឲ្យគាត់អាប់ពេលនោះគាត់អាប់លុយឲ្យទៅជនសង្ស័យ ភ្លាមនោះដែរជនសង្ស័យបានលូកដៃមកប៉ះលុយហើយក៏ដកដៃចេញវិញដោយធ្វើកាយវិការដូរយកទំនិញផ្សេងវិញ។ជនរងគ្រោះបាននិយាយទៀតថាក្នុងពេលនោះដែររូបគាត់មិនបានចាប់អារម្មណ៌ទាល់តែសោះថា ពេលដែរជនសង្ស័យយកដៃមកប៉ះលុយដែលគាត់អាប់នោះ ជនសង្ស័យឆ្លៀតលួចខ្វះលាក់លុយមួយចំនួនទុកនោះដែរ។ជនរងគ្រោះបាននិយាយទៀតថាជនសង្ស័យពិតជាដៃរហ័សមែនមើលមិនទាន់នោះទេ។ប៉ុន្តែទោះបីជាបែបនេះក៏ដោយចុះនៅពេលដែលបុរសសង្ស័យខាងលើដើរចេញផុតភ្លាមគាត់ក៏សង្ស័យហើយរាប់មើលលុយឃើញថាបាត់អស់មួយចំនួន ឃើញដូចនេះពួកគាត់បានឆែកមើលរូបកាមេរាសុវត្ថិភាពទើបដឹងថាប្រាក់ដែរបាត់នោះគឺពិតជាត្រូវជនសង្ស័យបន្លំលួយយកពិតប្រាកដមែនហើយក៏នាំគ្នាមកដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថប្តឹងជនសង្ស័យដែលមានភិនភាគដូចរូបក្នុងកាមេរាសុវត្ថិភាពឲ្យចាប់ខ្លួនតែម្តងទៅ។
បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ឃាត់ខ្លួន​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត៕ ផ្ដល់សិទ្ធិដោយ៖ vd7news