ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​វិធី​ធ្វើ​ម្ទេស​ជ្រក់ដែលមានរសជាតិឆ្ងាញ់

ម្ទេសជ្រក់គឺជាប្រភេទ អាហារសំរាប់បន្ថែមរសជាតិទៅលើមុខម្ហូបផ្សេងៗយ៉ាងពេញនិយម មិនថាជាតិសាស្ត្រណា ណានោះទេ!! សំដាប់តទៅនេះ យើងសូមរៀបរាប់ពីវិធីសាស្ត្រពិសេសៗសំរាប់ធ្វើអោយ
ម្ទេសជ្រក់របស់យើងមានរសជាិតឈ្ងុយឆ្ងាញ់ ដែលយើងញ៉ាំហើយមិនអាចបំភ្លេចរសជាតិបានឡើយ៖


គ្រឿងផ្សំ
- ម្ទេសដៃនាង ១ គីឡូ កន្លះ ( ទង់ ចេញ កុំ ឲ្យ ល្វីង )
- ទឹកខ្មេះ ២៤០ មី លី លី ត្រ
- ខ្ទឹមស ១ ចានចង្កឹះ
- ទឹកត្រី កន្លះ ចានចង្កឹះ
- ស្ករស ២ ស្លាបព្រា បាយ
- អំបិល ១ ស្លាបព្រា កាហ្វេ
- ទឹក ៦០០ មី លី លី ត្រ
វិធី ធ្វើ

១. មុន ដំបូង ដាក់ ដាំទឹក ឲ្យ ពុះ ចាក់ ម្ទេស ចូល ទុក ប្រហែល ២ នាទី ។
២. បន្ទាប់ ពី ២ នាទី មក លើក វា ចេញ ចាក់ ដាក់ ក្នុង ក ញ្ជ្រែ ង ទុក ឲ្យ ត្រជាក់ ហើយ ស្ងួត ។
៣. យក ឆ្នាំង មួយ ដាក់ ទឹក , ទឹកខ្មេះ , ទឹកត្រី , ស្ករស និង អំបិល ចូល រួច យក វា ដាក់ ដាំ ឲ្យ ពុះ ទុក ឲ្យ រលាយ ប្រហែលជា ៥ នាទី លើក ចេញ ទុក ឲ្យ ត្រជាក់ ។
៤. យក ម៉ាស៊ីន កិន ដាក់ ម្ទេស ជាមួយ ទឹក ដាំ ទុក ( ទុក ឲ្យ ត្រជាក់ ) និង ខ្ទឹមស ចូល រួច កិន ឲ្យ ម៉ត់ ប្រហែលជា ៦ វិនាទី ឬ តាម ដែល ចង់បាន ម៉ត់ ល្មម ឬ ម៉ត់ ខ្លាំង ។
៥. បន្ទាប់ ពី កិន រួចរាល់ ហើយ យក ក្រឡរ ថ្ម មក ដាក់ ច្រក ម្ទេស ចូល ( កុំ យក ក្រឡរ ជ័រ នៅ ពេល ទុក យូរ អាច ធំ ខ្លិ ន ជ័រ ) ទុក វា ឲ្យ ត្រជាក់ ចាំ គ្រប គំរប ពេល ដែល នៅ ក្តៅ គ្រប ទៅ អាច ដុះ ផ្សិត ខូច បាន ៕