ពត៌មាន​ទាន់​ហេតុការណ៍

Loading...

នេះហើយ​ !! លោក​កូន​ដើរ​តាម​គន្លង​ធម៌​ ខឹងសុំឪពុកទិញទូរស័ព្ទទំនើបប្រើមុនចូលឆ្នាំចិនមិនបាន ចង.កសម្លាប់ខ្លួន



ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង៤និង០០នាទីថ្ងៃទី២០មករា ២០១៧ នៅចំណុច ក្នុងរោងចាំចំការរបស់ឈ្មោះ ស្រ៊ន ចន្ធូ (ឪពុកជនរងគ្រោះ) ស្ថិតក្នុង ភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះ០១ នាក់(ស្លាប់)៖ ឈ្មោះ ចន្ធូ មេត្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗ ភូមិពាមផ្ទោលកើត ឃុំ លើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
​សភាពរឿងហេតុ៖ តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ស្រ៊ន ចន្ធូ ភេទ ប្រុស ៤៣ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានអោយសមត្ថកិច្ចដឹងថាៈ រយៈកាលកន្លងមកជនរងគ្រោះ បានសុំលុយពីឪពុកម្តាយទិញទូរស័ព្ទទំនើបមួយគ្រឿងប្រើប្រាស់នឹងគេតែ ឪពុកនឹងម្តាយ ប្រាប់កូនថាៈ ប៉ា ម៉ែ មិនទាន់មានលុយ ហើយជនរងគ្រោះនៅតែទទូចសុំទិញទូរស័ព្ទដដែល តែឪពុកជនរងគ្រោះ បានឆ្លើយប្រាប់ទៅកូនថាៈមិនទាន់មានលុយទេ។ លុះនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង២០.០០ នាទីជនរងគ្រោះ ឈ្មោះ ចន្ធូ មេត្តា បានទទូចសុំលុយពីឪពុក ម្តាយទិញទូរស័ព្ទទំនើប ទៀត តែឪពុក បាននិយាយប្រាប់កូនថាៈ ប៉ាមិនទាន់មានលុយទេ ចាំលក់ត្រីបានលុយសិន ជនរងគ្រោះតបវិញថាៈកុំអោយហួសចូលឆ្នាំចិន ពេលនោះឪពុកជនរងគ្រោះ បានឆ្លើយតបនឹងកូនវិញថាៈ ម្តាយឯងមានជម្ងឺអញមិនទាន់បានយកទៅព្យាបាលផង ភ្លាមនោះជនរងគ្រោះ ចន្ធូ មេត្តា បានជិះកង់ ចេញពីផ្ទះម្នាក់ឯងទៅ រោងចាំចំការ ខាងកើតភូមិបាត់ទៅ តែឪពុក ម្តាយមិនចាប់អារម្មណ៍ រហូតដល់ម៉ោង៤.០០នាទីទៀបភ្លឺថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៧ មិនទាន់ឃើញកូនត្រឡប់មកផ្ទះវិញក៍ទៅរោងចាំចំការរបស់ខ្លួន ឃើញកូនចងក ដោយខ្សែស្បៃមុង នឹងសរសរោងចំាចំការ ស្លាប់បាតទៅហើយ រួចត្រឡប់មកផ្ទះហៅ បង ប្អូនទៅជួយយកសាកសពមកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ច។
​ក្រោយពីបានទទួលពត៏មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ នឹងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាៈ ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជា ធ្វើអត្តឃាត (ចង.ក)ប្រាកដមែន។
​ក្រោយការពិនិត្យរួចសមត្ថកិច្ចបានបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្ដល់សិទ្ធិ7ដោយ៖ vdnews