ពត៌មាន​ទាន់​ហេតុការណ៍

Loading...

នេះជាមេរៀនមួយសម្រាប់នារីគ្រប់រូប ពេលចេញទៅណាមកណាគួររកគ្នាទៅជាមួយ កុំទៅម្នាក់ឯង

malaysian-girl-viciously-punched-in-the-face-after-pervert-flashed-his-privates-at-her-world-of-buzz-8

ម៉ាឡេស៊ី៖ ការធ្វើដំណើរតាមទីសាធារណៈម្នាក់ឯងពិតជាមានគ្រោះថ្នាក់ណាស់ជាពិសេសគឺស្រីៗតែម្តង។ ដូចក្នុងករណីនេះ សិស្សស្រីមានអាយុ 20ឆ្នាំម្នាក់ ឈ្មោះ Rochell Waynee Ubong ជាជនជាតិម៉ាឡេស៊ី បានធ្វើដំណើរទៅផ្ទះជាមួយមិត្តភកិ្តស្រីគេម្នាក់ទៀតពេលចេញពីសាលារៀនត្រលប់ទៅផ្ទះវិញ។ ដើរបានមួយសន្ទុះមិត្តភកិ្តរបស់នាងក៏បានដល់ផ្ទះមុន ហើយនាងក៏បានបន្ដដំណើរទៅផ្ទះតែម្នាក់ឯង។ពេលដែលនាងមកដល់មុខផ្ទះ នាងបានឃើញបុរសម្នាក់បានស្រាតខោរបស់គេ និងបានបង្ហាញប្រដាប់ភេទរបស់គេអោយនាងឃើញ ភ្លាមៗនោះនាងមានភាពស្រឡាំងកាំង ហើយក៏បានរត់ចូលផ្ទះតែត្រូវបុរសវិកលចរិតនោះរត់ចូលផ្ទះរបស់នាងដែរ ប្រុងនឹងធ្វើរឿងមិនល្អមកលើនាងហើយចាប់ទាញកាបូបរបស់នាង និងបានវាយនាងចូលផ្ទៃមុខ3ដៃ ធ្វើអោយផ្ទៃមុខរបស់នាងខ្ទេចនិងមានឈាមជាច្រើន។ នារីរងគ្រោះភ័យពេកក៏យំហើយស្រែកអោយគេជួយ ភ្លាមៗនោះអាណាព្យាបាលនាងក៏បានចេញមកជួយ ប៉ុន្តែបុរសវិកលចរិតនោះបានរត់ចេញបាត់ទៅហើយ។ នាងត្រូវបានអាណាព្យាបាលបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស និងបានដាក់ពាក្យបណ្ដឹងដើម្បីចាប់ជនវិកលចរិតនោះ។

malaysian-girl-viciously-punched-in-the-face-after-pervert-flashed-his-privates-at-her-world-of-buzz-5
pervert-punches-malaysian-girl-in-the-face-after-flashing-his-privates-at-her-world-of-buzz-768x576