ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មាស សុខសោភា រវល់ការងារខ្លាំងពេក ស្ទើរតែភ្លេចថ្ងៃខួបកំណើតរបស់ខ្លួន!



​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ សម្រាប់ មាស សុខ​សោភា នៅតែ​ចេញ​សម្តែង​តាម​ខេត្ត​នានា ហើយ​នៅ​ថ្ងៃទី ​២៩​ ខែមករា គឺជា​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ទៀត តែ មាស សុខ​សោភា មិន​ចាំ​ថា ជា​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ឡើយ ។ ថ្វិ​ត្បិតតែ​ភ្លេច​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ក្តី តែ​នៅ​យប់​ម៉ិ​ញ​នេះ ក្រុមគ្រួសារ​របស់ មាស សុខ​សោភា បានរៀបចំ​ពិធី​ខួបកំណើត​ដល់​នាង​យ៉ាង​សាមញ្ញ​បំផុត​នៅផ្ទះ ។
Image may contain: 1 person, smiling, stripes and outdoor
​មាស សុខ​សោភា គឺ​ពិតជា​ភ្លេច​ថ្ងៃកំណើត​របស់ខ្លួន​ពិតមែន ពីព្រោះ​នាង​រវល់​ការងារ​ច្រើន គ្មាន​ពេលវេលា​រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​នោះទេ កន្លងមក មានតែ​មិត្តភក្តិ​ត​ប៉ុណ្ណោះ ដែល​ទិញ​នំ​ខេ​ក​និង​រៀបចំ​ពិធី​ខួបកំណើត​ដល់​រូបនាង ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ នាង​ស្ទើរតែ​ភ្លេច​ថា ថ្ងៃនោះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ទៅហើយ ប្រសិនបើ​គ្មាន​អ្នក​រំលឹក ។
Image may contain: 3 people, people smiling
សម្រាប់​ឆ្នាំ​ ២០១៧​ នេះ គឺ​ក្រុមគ្រួសារ​របស់ មាស សុខ​សោភា បានរៀបចំ​ពី​ធី​ខួបកំណើត​ដល់​នាង នៅផ្ទះ​តែម្តង គ្រាន់តែ​ពិធី​នេះ ពុំមាន​លក្ខណៈ​ធំដុំ​អ្វី​ឡើយ គ្រាន់តែ​ញុំ​ា​អាហារ​ជួបជុំ​គ្រួសារ​និង​មិត្តភក្តិ​ស្និទ្ធៗ​ប៉ុណ្ណោះ ។
Image may contain: 3 people, people smiling, people standing
​ថ្វីត្បិតតែ​ពិធី​ខួបកំណើត​របស់ មាស សុខ​សោភា ប្រព្រឹត្តិ​ទៅ​យ៉ាង​សាម​ញ្ញា តែ​នាង​ពិតជា​មានការ​រំភើបចិត្ត​និង​អរគុណ​ចំពោះ​គ្រួសារ​ដែល​បានរៀបចំ​ពិធី​នេះ​ដល់​រូបនាង ​។ ចំណែក អ្នកគាំទ្រ មាស សុខ​សោភា វិញ ក៏បាន​ផ្ញើរ​សារ​ជូនពរ​នាង​នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​ផងដែរ ។​
Image may contain: 7 people, people smiling, people sitting and indoor
​នៅពេលដែល​និយាយ​ដល់​រឿង​អាយុ​វិញ មាស សុខ​សោភា ក៏​មិនបាន​ប្រកាសថា នាង​ធ្វើ​ខួប​ក្នុង​វ័យ​ប៉ុន្មាន​នោះដែរ ។ ដូច​ដឹង​ស្រាប់​ហើយ​ថា សម័យនេះ គេ​ធ្វើ​ខួបកំណើត​មែន តែ​គ្រប់គ្នា​មិន​ចង់បង្ហាញ​អាយុ​ពិត​ឡើយ ៕ អា​លី​ណា​
Image may contain: 4 people, people smiling, people sitting and indoorImage may contain: 13 people, people smiling, people sittingImage may contain: 11 people, people smiling, people sitting, food and indoorImage may contain: 2 people, people standing
ប្រភព PMHOTNEWS