ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ហេង នរៈកក្កដា ប្រឹងយកសាច់ដុំ ៦ កង់ក្នុងពេលតែ ១៥ ថ្ងៃ !

ទើបតែ​ត្រឡប់​មកពី​សម្តែង​នៅ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន មិនទាន់បាន​ប៉ុន្មាន​ផង បុរស​សង្ហារ ហេង នរៈ​កក្កដា បានប្រកាស​ខ្លួន​ថា នឹង​ប្រឹង​យក​សាច់ដុំ ​៦ ​កង់​ឲ្យ​បាន​នៅ​រយៈពេល ១៥ ថ្ងៃ​ខាងមុខនេះ ។ ពិតជា​មិនធម្មតា​មែន ប្រសិនបើ​បុរស​សង្ហារ ហេង នរៈ​កក្កដា អាចធ្វើ​រឿងនេះ​បាន​ក្នុងពេល ១៥ ថ្ងៃ​ទៀត​នោះ ។​
ថ្មីៗ​នេះ​សិល្បករ​ខ្មែរ​វ័យក្មេង​ជាច្រើន​ម្នាក់ៗ​ពិតជា​និយម​សាច់ដុំ​៦​កង់​ខ្លាំងណាស់ ដោយ​ម្នាក់ៗ​ខំប្រឹង​ហាត់​យក​សាច់ដុំ​ទៅតាម​បំណង​របស់ខ្លួន ។ ថ្ងៃនេះ «​ប្រជាប្រិយ» ​សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​មើល​បុរស​រូប​សង្ហារ​វ័យក្មេង ហេង នរៈ កក្កដា វិញ​ម្តង លោក​ពិត​ជាមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ហាត់​យក​សាច់ដុំ​ខ្លាំងណាស់​មិន​ចាញ់​តារា​មួយចំនួន​ដែល​បាន​ហាត់​បានសម្រេច​នាពេល​កន្លងមក​នោះទេ ។​



​ហេង នរៈ​កក្កដា បាន​ឲ្យ​ដឹងថា ក្រោយពី​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​មួយរយៈ​លោក​ខាន​ហាត់ប្រាណ​យូរ​គួរសម​មកហើយ​ដែរ ប៉ុន្តែ​ក៏​មិនបាន​ធ្វើ​ឲ្យ​លោក​ខូច​រាង​នោះដែរ មិន​ស្ព​ម ហើយក៏​មិន​ធាត់ ។ ហេង នរៈ​កក្កដា ចាប់ផ្តើម​វិល​ទៅរក​ពិភព​ហាត់ប្រាណ​វិញ​ហើយ លោក​មាន​គោលបំណង​ចង់បាន​សាច់ដុំ​ ៦ ​កង់ លោក​និយាយថា «​សន្យា​យក ៦ កង់​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​» ។ចាំមើល​ថា​តើ ១៥ ថ្ងៃនេះ តើ​បុរស​សង្ហារ ហេង នរៈ​កក្កដា អាច​សម្រេច​បំណង​របស់ខ្លួន​បាន​ឬ​យ៉ាងណា អ៊ីចឹង​មានតែ​ចាំមើល​ទាំងអស់គ្នា ៕