ពត៌មាន​ទាន់​ហេតុការណ៍

Loading...

យុវជន​ម្នា​ក់បាន​ចងក សម្លាប់ខ្លួន​ព្រោះ​ខឹង​ឪពុកម្តាយ​មិន​ដណ្តឹងប្រពន្ធ​អោយ​



បាត់ដំបងៈ យុវជនម្នាក់បង្ខំចិត្តចងកសំលាប់ខ្លួននៅក្នុងបន្ទប់ទឹកដោយសាតែខឹងឪពុកម្ដាយមិនដណ្ដឹងប្រពន្ធ អោយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំនុចភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សាន សល់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើត ហេតុខាងលើបានយកខ្សែគោទៅចងក ក្នុងបន្ទប់ទឹកបណ្ដាលអោយស្លាប់ ព្រោះ ខឹងនិងឪពុកម្ដាយមិនដណ្ដឹង ប្រពន្ធអោយ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕