ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អីយ៉ា! ណុប បាយ៉ារិទ្ធ និង ឈីន រតនៈ បង្ហោះសារឆ្លើយឆ្លងគ្នាលើហ្វេសប៊ុក



នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន​គេ​មើលឃើញ​មាន​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​រវាង​លោក និង អតីត​កូនក្រុម​កញ្ញា ឈី​ន រតនៈ ដែល​តាមរយៈ​សារ​នោះបាន​ធ្វើឱ្យ​អ្នកគាំទ្រ​លោក និង កញ្ញា ឈី​ន រតនៈ ចាប់អារម្មណ៍​ជាខ្លាំង ។ តើ​តារាចម្រៀង​ជា​គ្រូបង្វឹក និង កូនសិស្ស​ស្រី​ពីរ​រូបនេះ បង្ហោះ​សារ​និយាយ​គ្នា​ពីអ្វី​ខ្លះ​?
​ជាការ​ពិត លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​សរសេរ​សារ​ខ្លី​បង្ហោះ ដោយមាន​ទាំង Share នូវ​ព័ត៌មាន​មួយ​និយាយ​ពី​លោក និង កញ្ញា ឈី​ន រតនៈ ថា «​អរគុណ​ប្អូនស្រី​សម្លាញ់ Chhin Ratanak​សូម​ឱ្យមាន​សំណាងល្អ​» ។ ទន្ទឹមនឹង​ការ​បង្ហោះ​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ ក្នុងន័យ​សេចក្តី​នេះដែរ ភ្លាមនោះ​កញ្ញា ឈី​ន រតនៈ ដែលជា​កូនសិស្ស​បាន​ឆ្លើយតប​វិញ​ថា «​ចា៎​បង អរគុណ​បង​ដូចគ្នា​ដែល​តែងតែ​បង្ហាត់បង្រៀន និង លើកទឹកចិត្ត​ខ្ញុំ​រហូត » ។ មិន​បង្អង់​យូរ​ក្រោយពី​លោក ណុប បា​យ៉ា​រិ​ទ្ធ បានឃើញ​សារ​ឆ្លើយតប​របស់ ឈី​ន រតនៈ លោក​ក៏បាន​បន្ត​តប​ទៅវិញ​ជា​ភាសា​អង់គ្លេស​ថា «Mork pe you have a good talent srab» មានន័យថា «​មកពី​ប្អូន​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្តាប់​» ។​
​ក្នុង​អត្ថន័យ​សារ​ដែល​តារាចម្រៀង​ជា​គ្រូបង្វឹក និង កូនសិស្ស បង្ហោះ​ឆ្លើយឆ្លង​គ្នា​នេះ គឺ​មិនមែន​ក្នុងន័យ​ស្នេហា​អ្វី​ឡើយ ដោយសារ​នេះ​គ្រាន់តែ​ជាការ​សម្តែង​ពី​ក្តី​គោរព​រាប់អាន​គ្នា​ក្នុងនាម​រៀមច្បង និង សិស្ស​ប្អូន​ក្នុង​សិល្បៈ​ប៉ុណ្ណោះ ។ ជា​មួ​ួ​គ្នា​នេះ​ក៏មាន​ការនិយាយ​ពី​សំណាក់​អ្នកគាំទ្រ​ដែរ​ថា ការ​រាប់អាន​របស់​គ្រូ និង កូនសិស្ស​ទាំងពីរ​នេះ​គឺ​ពិតជា​គួរឱ្យ​សរសើរ ។​
​គួរ​បញ្ជាក់ដែរថា ការ​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​បែបនេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​កញ្ញា ឈី​ន រតនៈ ជា​អតីត​កូនសិស្ស​ឆ្នើម​បាន​និយាយ​ដោយ​លើក​ក្តី​កោតសរសើរ​លើ​លោក ណុប បា​យ៉ា​រិ​ទ្ធ ថា​មាន​ទឹកដម​សំឡេង​ពីរោះ​ខ្លាំង បន្ទាប់ពី​នាង​បាន​ស្តាប់​បទ​ចម្រៀង​និពន្ធ​ថ្មី​មួយ​បទ​របស់​គ្រូបង្វឹក​របស់ខ្លួន​រូប​នេះ​ដែល​ទើប​នឹងមាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ គឺ​បទ «​បងអន់​ណាស់​មែន​ទេ​?» ជាហេតុ​ធ្វើឱ្យ​លោក ណុប បា​យ៉ា​រិ​ទ្ធ ឆ្លើយតប​នោះ ៕ សាកល 
ប្រភព : pmhotnews.com