ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បងស្រី​ផ្ញើ​ប្អូន​នៅ​ជីដូន​ ទៅ​បង់លុយ​ត្រឡប់​មកវិញ​លង់ទឹក​ អណ្ដែត​ស្ពីង​អស់​…


ឧ​ត្ត​រ​មានជ័យ: ​កាលពី​​ថ្ងៃទី១១ ខែ​កម​រា ឆ្នាំ២០១៧ បងជីដូនមួយ​រវល់​តែ​យកលុយ​ទៅ​បង់​នៅ​ធនាគារ ដោយ​យក​ប្អូនស្រី២នាក់ ទៅ​ផ្ញើ​លោកយាយ​ជរា ត្រឡប់មកវិញ​បែរ​លង់​ទឹកស្រះ​ខាងត្បូង​ផ្ទះ ស្លាប់​គួរ​ឲ្យ​អាសូរ​ពន់ពេក។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ ស្ថិតនៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់។
ប្រភពឲ្យដឹងថា មុនពេល​កើតហេតុ​ខ្លួន​ជា​បងស្រី បាន​ទុក​ប្អូនស្រី​ទាំង២ ផ្ញើ​នឹង​ជីដូន ហើយ​ខ្លួន​បាន​ទៅ​បង់លុយ​នៅ​ធនាគារ លុះ​ពេល​ត្រឡប់មកវិញ​មិនឃើញ​ប្អូន​នៅ​ជាមួយ​ជី​ដូន ទើប​ផ្អើល​ឲ្យ​អ្នកជិតខាង​ជួយ​រក ស្រាប់តែ​រកឃើញ​ក្មេងស្រី​លង់ទឹក​ស្លាប់​ក្នុង​ស្រះ ខាងត្បូង​ផ្ទះ​ចម្ងាយ៣០ម៉ែត្រ បាត់ទៅហើយ។
ក្មេងស្រី​ដែល​លង់ទឹក​នោះ​ឈ្មោះ វុ​ត ដា​វីត អាយុ៣ឆ្នាំ ម្តាយ​ឈ្មោះ ឈឿ​ម តោន អាយុ២៧ឆ្នាំ ជា​កសិករ និង​កុមារី​ឈ្មោះ ភាន ស៊ី​ខា អាយុ៣ឆ្នាំ ឪពុក​ឈ្មោះ ឈឿ​ម ភាន អាយុ២៣ឆ្នាំ ម្តាយ​ឈ្មោះ​តឹក ភឿ​ក អាយុ២៥ឆ្នាំ មុខរបរ​កសិករ​ដូចគ្នា។ ក្រោយ​ពិនិត្យ​សព​រួចរាល់ នគរបាល​ជំនាញ​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕