ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ខេម មិនរើសអើងអ្នកចម្រៀងទ្រនំផលិតកម្មផ្សេងគ្នាឡើយ


រឿងរ៉ាវជាច្រើនដែលមហាជនមួយចំនួនធំបាននិយាយថាអ្នកសិល្បៈមួយភាគមិនចុះសម្រុងគ្នា ដែលកាច់កុងគ្នាដើម្បីយកប្រជាប្រិយភាព ប៉ុន្តែសម្រាប់តារាចម្រៀងសម្លេងស្អក លោក ខេម វិញ បានប្រកែចជាដាច់ខាតថា រូបលោកមិនដែលមានគំនិតកាច់កុង និងឌឺដងដាក់អ្នកណាឡើយ គឺរូបលោកសប្បាយចិត្ត និងរំភើបទៅវិញពេលបានជួប ហើយនឹងបានឃើញតារាចម្រៀងរូបណាម្នាក់ទទួលបានជោគជ័យ។
ជាក់ស្តែង តារាចម្រៀងសម្លេងស្អក ខេម បានបញ្ចេញសារខ្លីដ៏មានន័យជ្រាលជ្រៅ ធ្វើអោយចាក់ដោតពេញបេះដូងអ្នកសិល្បៈទាំងអស់ អោយចេះគោរពស្រឡាញ់គ្នា។ ខេម និយាយថា៖ “ច្រៀងខុសផលិតកម្មគ្នាមិនសំខាន់ សំខាន់ពួកយើងចេះអោយតម្លៃគ្នាទៅវិញទៅមក នរណាខ្លះទុកគាត់ជាidol ខ្លះ?”។
02
កាលដែលលោក ខេម បញ្ចេញសារនេះ ពេលដែលរូបលោកបានច្រៀងចម្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីមួយ ជាមួយនឹងម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I Am A Singer Cambodia លោក ដួង វីរៈសិទ្ធ។ ហើយក៏បានបង្ហោះរូបថតបែបស្និតស្នាលជាមួយគ្នា អមជាមួយទឹកមុខញញឹមស្រស់ដូចគ្នា។
ការដែររាប់អានគ្នា និងការមានចិត្តសណ្តោសប្រណីឲ្យគ្នាទៅវិញ ទើបជួយឲ្យយើងដើរលើផ្លូវមួយនេះកាន់តែរីកចំរើន និងលើកតម្កើងដល់វប្បធម៌ជាត់យើងផងដែរ៕
ប្រភព៖ mohahangtv