ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តិច​និក ធ្វើ​ឲ្យ​ខោ​ខូវប៊យ ថ្មី​ស្អាត​ មិន​ទក់​​ និង​គ្មាន​ក្លិន​មិន​ល្អ​

5-yoona-5
ខោខូវប៊យជា ខោពេញនិយមមួយសម្រាប់យុវវ័យ ជាពិសេសយុវនារីតែម្ដង។ មានពេលខ្លះ អ្នកមានបញ្ហានឹង ខោទក់ ធំក្លិនមិនល្អ ពេលស្លៀកពេញមួយថ្ងៃ។ យ៉ាងណាមិញវេបសាយ ចំណេះដឹងទូទៅ Bold Sky បានណែនាំវិធីមួយចំនួនដូចខាងក្រោម៖
4-yoona-4
១. ប្រើដៃបោកសម្អាត
ដាក់ទឹកល្មមមួយចានដែក ត្រាំខោខូវប៊យ រួចលាយម្សៅសាប៊ូបោកខោអាវ ២ ទៅ៣ ស្លាបព្រា។ ប្រើដៃបោកសម្អាតខោ រួចទុកចោលរយៈ ១ម៉ោង។ លាងទឹកសម្អាតចេញ ធ្វើបែបនេះ អ្នកនឹងបានខោខូវប៊យថ្មីស្អាតមួយ។
២. ដាក់កប់ក្នុងទឹកកក
ជារឿងចម្លែក តែអ្នកនឹងឃើញពីប្រសិទ្ធភាព។ បត់ខោខូវប៊យរួចយកទៅដាក់ក្នុងថង់ប្លាស្ទិកមួយ បិទឲ្យជិត ដាក់កប់ក្នុងទឹកកក។ ធ្វើបែបនេះ វាមិនត្រឹមតែកម្ចាត់ក្លិនអាក្រក់នោះទេ ថែមទាំងសម្លាប់មេរោគជាប់នៅនឹងខោទៀតផង។
៣. ស្លាកណែនាំជាប់ខោ
ជារឿងសាមញ្ញបំផុត គឺគ្រាន់តែសង្កេតមើល ការណែនាំលើស្លាកដែលមានជាប់ខោ ជាពិសេសនៅពេលទិញខោខូវប៊យថ្មីៗ។ អានការណែនាំ លើស្លាកនោះ អ្នកនឹងធ្វើឲ្យអ្នកដឹងពីរបៀបសម្អាតខោឲ្យថ្មីស្អាត ទៅតាមសាច់ក្រណាត់របស់វា។
៤. បោកអ៊ុតស្ងួត
បោកអ៊ុតស្ងួត គឺជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់មេរោគ ស្នាមប្រឡាក់ ឲ្យជ្រះស្អាត និងមើលថ្មីស្រស់ស្អាត។
a-3
៥. ចៀសវាង កម្ដៅដោយផ្ទាល់
កម្ដៅក្ដៅខ្លាំង អាចធ្វើឲ្យក្រណាត់ខោខូវប៊យរបស់អ្នកខូច បាន។ ជម្រើសល្អបំផុត គឺចៀសវាងការអ៊ុតផ្ទាល់លើខោ ដោយជំនួសវិញនូវការសម្អាតខោរួច ដាក់ហាលត្រូវកម្ដៅ អ្នកនឹងបានខោថ្មីស្អាតជាមិនខាន៕
c-768x576
ប្រភព ៖ kanha