ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អផ្សុក​ពេក​ចាក់«រឿង​សិច​»មើល ក្ដៅខ្លួន​ ចាប់កូនស្រី​បង្កើត​អាយុ​ ០៩ឆ្នាំ រំលោភ​

1sexsex

ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបញ្ជូនខ្លួនជនសង្ស័យករណីប៉ុនប៉ងរំលោភកូនខ្លួនឯងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់។
ប្រភពឲ្យដឹងថា ជននេះបានបើកទូស័ព្ទដៃមើល«រឿងសិុច» កើតចំណង់ប៉ុនប៉ងរំលោភសេពសន្ថវៈកូនបង្កើតខ្លួនឯង ត្រូវប្រពន្ធមកទាន់ ប្តីសមត្ថកិច្ចអោយឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៩និង០០នាទីព្រឹក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ។ ដោយសមត្តកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ុយ សាវ័ន្ត ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មកប្តឹងពីឈ្មោះ ហេង ម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ ដែលត្រូវជាប្តីរបស់ខ្លួន ពីករណីប៉ុនប៉ងរំលោភសេពសន្ថវៈ«កូនខ្លួនឯង»ឈ្មោះ ស.ស.ណ.ភេទស្រី អាយុ០៩ឆ្នាំ នៅថ្ងៃដដែល។


សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើសួរនាំ ឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈកូនខ្លួនឯងពិតប្រាកដមែន តែត្រូវប្រពន្ធមកទាន់ កាលពីថ្ងៃទី២៦មករា២០១៧ វេលាម៉ោង២០និង០០នាទី នៅនឹងផ្ទះរបស់ខ្លួនករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមច្បាប់៕
អផ្សុកពេកចាក់«រឿងសិច»មើល ក្ដៅខ្លួន ចាប់កូនស្រីបង្កើតអាយុ ០៩ រំលោភ
ប្រភព៖ VD7