ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចេញបទដំបូងមិនបានប៉ុន្មាន ឈិន ម៉ានិច្ច ត្រៀមចេញបទថ្មីទៀតហើយ! (មានវីដេអូ)



ម្ចាស់​ពាន​ថ្មីថ្មោង​របស់​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian idol រដូវ​កាល​ទី ២ ឈិន ម៉ា​និច្ច ទើបតែ​ចេញ​បទ​ថ្មី​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​នារី​ក្នុង​សុបិន​បង​ជា​អ្នកណា​» កាលពីពេល​ថ្មីៗ​កន្លងទៅ បន្ទាប់ពី​ឈ្នះ​ពាន​មិនបាន​ប៉ុន្មាន​ផង​ដែលជា​ហេតុ​ធ្វើឱ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​មាន​ភាព​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​ជាខ្លាំង​។​
Image may contain: 2 people, people standing
​ទន្ទឹមនឹង​ការចេញ​បទ​ថ្មី​យ៉ាង​ឆាប់រហ័ស​របស់​តារាចម្រៀង​វ័យក្មេង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ពេលនេះ ឈិន ម៉ា​និច្ច ត្រៀម​ចេញ​បទ​ថ្មី​ជាច្រើន​បទ​ទៀតហើយ ក្នុងនោះ​មាន​ទាំង​បទ​បែប​មនោសញ្ចេតនា និង​បទ​ញាក់​ទៀតផង ប៉ុន្ដែ​ទោះជា​យ៉ាងណា ម៉ា​និច្ច មិនបាន​បង្ហើប​ពី​ចំណងជើង​នៅឡើយ​ទេ​។​
Image may contain: 1 person, sunglasses, selfie and closeup
​ជាមួយគ្នានេះ​តារាចម្រៀង​ស្រី​មកពី​ខេត្តកំពង់ស្ពឺ ឈិន ម៉ា​និច្ច ក៏បាន​បង្ហាញ​ពី​ក្ដីរំភើប សប្បាយរីករាយ និង​អរគុណ​យ៉ាងខ្លាំង​ដែលមាន​ទស្សនិកជន​ជាច្រើន ជាពិសេស​មិត្ត​យុវវ័យ គាំទ្រ​ស្នាដៃ​ដំបូង​របស់​នាង​ច្រើន​គួរឱ្យកត់សម្គាល់​យ៉ាង​ដូច្នេះ ក្នុងនោះដែរ​តារា​ស្រី​វ័យ ២២​ឆ្នាំ​រូបនេះ​ក៏បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យបាន​ល្អជា​នេះ​ទៀត​ដើម្បី​បម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​ទាំងអស់គ្នា​ដែល​តែងតែ​គាំទ្រ​នាង​រហូតមក​។​
Image may contain: 1 person, on stageImage may contain: one or more people, sunglasses, selfie, outdoor and closeup
​ស្ដាប់​កិច្ច​សម្ភាស​របស់ ឈិន ម៉ា​និច្ច ដូចខាងក្រោម​ទាំងអស់គ្នា ៖