ពត៌មាន​ទាន់​ហេតុការណ៍

Loading...

នាយព្រែកដង្ហើយហៅ គូរដណ្តឹង និងអនាគតបងថ្លៃមកចូលខ្លួនបំភ្លឺពីរឿង……


មុននេះបន្តិចពិធីករលោក ខេង រតនៈ ហៅនាងព្រែក បានសរសេរសារមួយធ្វើឲ្យបងប្អូនទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែសារនោះបានបង្កាប់នូវអត្តន័យនិង ខ្លឹមសារជ្រាលជ្រៅពេក និងហាក់បីដូចជាមានរឿងអ្វីមួយកើតឡើងធំដំណាស់អញ្ចឹង ។
ក្នុងនោះផងដែរនាយព្រែកបានលើកឡើងថា «ចង់និយាយថាមនុស្សដែលធ្លាប់ក្បែរទាំងពីរបានឃ្លាតឆ្ងាយពីខ្ងុំទៅដើរលេងអស់ហើយ ទីមួយបងស្រីសំណប់ចិត្តបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប្រត្តិសាស្រ្តខេត្តសៀមរាប ទីពីរគឺស្នេហាបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ភាគនីរតីគឺខេត្តកំពត មួយៗសប្បាយអរអត់ខ្វល់ពីអ្នកនៅAlone Aloneសោះ។ ចុងក្រោយចង់និយាយថា វិលវិញមកស្នេហ៏ស្នង ខ្ងុំនឹងអ្នកណាស់៕ សង្ឃឹមថាម្ចាស់សាមីខ្លួននឹងឆាប់ចូលខ្លួនមកបំភ្លឺនៅភ្នំពេញជាបន្ទាន់ព្រោះបុរសម្នាក់នេះនឹកណាស់»។

គួរបញ្ជាក់ថា សារយ៉ាងខ្លីដែលនាយព្រែកបានលើកឡើងខាងលើនេះ គឺគ្រាន់តែជាការលេងសើចដើម្បីកំដរបរិយាកាសតែប៉ុណ្ណោះ ។ ដោយសារក្នុងសារទាំងនេះបានបង្កាប់នូវពាក្យផ្លូវការជាច្រើនធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង នឹកស្មានតែមានរឿងអ្វីកើតឡើង តែតាមការគ្រាន់តែជាការលេងសើច និងការបង្ហាញពីសេ៣ចក្តីនឹករលឹកចំពោះគូស្នេហ៍ និងអនាគតបងថ្លៃសោះទៅវិញ ៕ប្រភព chnchanel