ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចង់បាន​ស្បែក​មុខ​ម៉ដ្ដ​ខៃ គ្មាន​រន្ធ​ញើស​ធំ​ៗ ចំណាយ​តែ ៥០០ រៀល​ប៉ុណ្ណោះ​!



អ្នក​ទាំងអស់​គ្នា​មាន​រន្ធ​ញើស​ធំ​។ នេះ​មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ស្ត្រេ​ស ដោយសារ​មាន​ខ្លាញ់​លើ​មុខ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​បញ្ហា​មួយ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ដែរ​។ វា​ធ្វើ​ឱ្យ​ផ្ទៃមុខ​មើលទៅ​ដូច​ជា​រណ្ដៅ ដែល​វា​ប្រមូល​ធូលី​ដី និង​សារធាតុ​កខ្វក់​មក​លើ​ស្បែក បណ្ដាល​ឱ្យ​កើត​មុន​។
ហើយ​ចំពោះ​ការ​ផាត់ម្សៅ​ដើម្បី​បិទ​បាំង​រន្ធ​ញើស​ទាំងនោះ​គឺ​មាន​តែ​ធ្វើ​ឱ្យ​វា​ស្ទះ​បង្ក​ជា​មុន​ធំ​ៗ​បន្ថែម​នោះ​ទេ​។ យ៉ាងណាមិញ រន្ធ​ញើស​ធំ​ៗ​នៅ​លើ​មុខ​នឹង​ចាក​ចេញពី​អ្នក តាម​រយៈ​គ្រឿងផ្សំ​ទាំង​ពីរ​នេះ​៖
– ទឹកក្រូច​ឆ្មា និង​ស៊ុត​ផ្នែក​ពណ៌​ស​។
អ្នក​គ្រាន់តែ​យក​ចាន​មួយ​សម្រាប់ ដាក់​ស៊ុត​ពណ៌​ស ២ គ្រាប់​ជាមួយនឹង​ទឹកក្រូច​ឆ្មា​មួយ​កំណាត់​។ កូរ​ឱ្យ​សព្វ​ហើយ​យក​ពាស​លើ​ផ្ទៃមុខ ក្រោយ​ពេល​លាងមុខ​ជាមួយនឹង​ទឹក​រួច​។ ទុក​ចោល ១៥ ទៅ ២០ នាទី សឹម​លាងមុខ​ចេញ​។ អនុវត្ត​ឱ្យ​បាន​ញឹកញាប់​ដើម្បី​មុខ​ម៉ដ្ដ​ខៃ គ្មាន​រន្ធ​ញើស​ធំ​ៗ៕