ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​របៀប​សែន​ចូល​ឆ្នាំ​ចិន​ឲ្យ​រកស៊ី​ឡើង​​និង​តំណម​សំខាន់​មួយ​ត្រូវ​តែ​ជៀសវាង (មានវីដេអូ)

​​​​                                       សូមស្ដាប់បទសម្ភាសន៍ខាងក្រោមនេះ

នៅថ្ងៃទី២៧ ខែមករា ខាងមុខនេះគឺជាថ្ងៃសែនចូលឆ្នាំចិន ទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា ដែលទាំងជនជាតិចិន និង ខ្មែរ សែស្រឡាយចិន បានកំពុងរៀបចំរណ្ដាប់សែនព្រេន ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសង្កេតឃើញថា ជនជាតិចិនមានច្រើនប្រភេទ ដូចជា ទៀជីវ ហៃណាន កាតាំង ដូច្នេះមានរបៀបសែនខុសៗគ្នា ដូច្នេះថ្ងៃនេះគេហទំព័រព័ត៌មានខេឃ្យូបបាន សម្ភាសន៍ជាមួយលោកតា កុកឡុង ស្ដីពីរបៀបសែនព្រេនដែលត្រឹមត្រូវ និងតំណមសំខាន់ដែលត្រូវជៀសវាងដាច់ខាត ។
ត្រូវរៀបចំសែន៖
១/ ជ្រូកខ្វែ ឬ មាន់ខ្វៃ ឬ ត្រីចៀនជូអែម
២/ មី៤កញ្ចប់
៣/ នំអី ក្រហម
៤/ ទឹកក្រូច ៤កំប៉ុង
៥/ ស្រាបៀ៤ កំប៉ុង
៦/ ស្រា ៥ កែវ
៧/ ផ្កា តំណាងភាពរីកចម្រើន
៨/ ក្រដាសសែន មិនក្រោម១២សន្លឹក
៩/ ឆ្នាំភ្លើង ត្រូវតែមានដាច់ខាត ។
ម្ហូបដែលត្រូវជៀសវាងដាច់ខាត មិនត្រូវដាក់សែន គឺ សម្លការី ចិនសែ បានពន្យល់ថា សូរសៀងរបស់សម្លនេះ នាំហេតុមិនល្អឡើយ គឺមានន័យថា ការ ស្មើនឹងរៀបអាពាហ៍ពិពាហ៍ រី ស្មើនឹងការលែងលះគ្នា ដូច្នេះមិនត្រូវដាក់សែនឡើយ។

ដោយ៖ កង ចាន់បញ្ញា
ប្រភព៖ kqube