ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជួយស៊ែរយកតែបុណ្យផងចុះបងប្អូន ! ក្មួយប្រុសខ្ញុំបាត់ខ្លួនពីរថ្ងៃហើយមិនដឹងនៅទីណាទេ មុនបាត់ខ្លួនគាត់ប្រាប់ថាទៅផ្សារអូឡាំពិកទៅទិញឥវ៉ាន់រហូតមកដល់ថ្ងៃនេះហើយទាក់ទងមិនទាន់បានទេ សូមជួយខ្ញុំផង !!!

បច្ចុប្បន្នករណីបាត់ខ្លួនតែងកើតឡើងជារឿយៗគួរអោយបារម្ភណាស់ ! ជាក់ស្ដែងកាលពីថ្ងៃ អង្គារ៍ ទី 17 ខែ 01 ឆ្នាំ 2017 ម៉ោង៣, ៤រសៀលមានករណីបាត់ខ្លួនយុវជនម្នាក់ដែលធ្វើអោយក្រុមគ្រួសារមានការបារម្ភយ៉ាងខ្លាំងចង់ដឹងពីដំណឹងថាតើគាត់នៅទីណា ? ជាមួយអ្នកណា ? ហេតុអ្វីបានជាមិនឃើញត្រឡប់មកផ្ទះវិញ ? ​
យោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ Meas Ya Da បានរៀបរាប់ថា៖ «ក្មួយប្រុសខ្ញុំឈ្មោះ: #កេតវណ្ណឡុង កាលពីថ្ងៃអង្គារ៍ ទី 17 ខែ 01 ឆ្នាំ 2017 ម៉ោង៣, ៤ រសៀលបានទៅផ្សារអូឡាំពិកទៅទិញឥវ៉ាន់ , ក្រោយមកក៏ទាក់ទងមិនបានរហូតដល់ថ្ងៃនេះ បើបងប្អូនបានជួបរឺឃើញកន្លែងណាជួយទំនាក់ទំនងមកខ្ញុំផង  012273114 , 026988857
ជួយ ស៊ែរ បន្តផង ! »៕ សូមបងប្អូនមេត្តាជួយស៊ែរផង សូមអរគុណ !