ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ពេជ្យ សោភា រំភើបចិត្តពេលទទួលបាន «មេដាយមាស» តែអកុសលបែជា ….


កាលពីថ្ងៃទី ១១ ខែមករា ម្សិលមិញនេះ មានតារាស្រីប្រុសជាច្រើនដួងបានទទួលគ្រឿងឥស្សរិយយស «មេដាយមាស» ពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទីតាំងនៅ ទីស្នាក់ការកាកបាទក្រហមរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមានរបស់តារាចម្រៀង ពេជ្យ សោភា ផងដែរ ។
តារាចម្រៀង ពេជ្យ សោភា ពិតជាមានក្តីរំភើប និងត្រេកអរជាខ្លាំង នៅពេលនាងទទួលបាន គ្រឿងឥស្សរិយយស  «មេដាយមាស» តែអ្វីដែលនាង សោកស្តាយបំផុត គឹឪពុករបស់នាង មិនបានឃើញរូបនាងទទួលបាននូវដែកគាត់តែងតែរំពឹងទុក ដោយសារតែឪរបស់នាង បានចែកឋានទៅហើយ។
ដោយក្នុងនោះ ពេជ្យ សោភា បានលើកឡើងមកថា «ថ្ងៃនេះនាងខ្ញុំពេជ្រ សោភា បានទទួលនូវមេដៃមាសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជារំភើបណាស់💎ហេតុអីពេលវេលាល្អបែបនេះអត់មានពុកនៅក្បែរ ចង់អោយពុកមើលមើលថ្ងៃនេះណាស់ កូនអាចទទួលបាននៅមេដៃមាសនេះហើយពុក»។  
តែទោះបីជាយ៉ាងណានាង ក៏នៅមានម្តាយជាទីស្រលាញ់របស់នាងនៅជាមួយ នឹងចាំមើលភាពជោគជ័យគ្រប់ភារកិច្ចរបស់នាង ផងដែរ ។ លើសពីនោះ ក៏មានបងប្អូនទស្សនិកជន ជាច្រើនដែលតែងតែេនិយមគាំទ្រលើរូបនាងចាំផ្តល់កម្លាំងចិត្តនិងចូលរួមអប់អរជាមួយនាងគ្រប់ពេលវេលា ៕ 


ប្រភព : chnchannel