ពត៌មាន​ទាន់​ហេតុការណ៍

Loading...

វីធីធ្វើ៖ នំបំពងសាច់ក្ដាម



គ្រឿងផ្សំ
  • សាច់ក្តាមចិញ្ច្រាំ ៣០០ ក្រាម
  • ដើមខ្ទឹមហាន់ ៣ ដើម (យកទាំងស្លឹក)
  • ជីរវ៉ាន់ស៊ុយហាន់ ២ ស្លាបព្រាបាយ
  • ខ្ញីឈូស ១ ស្លាបព្រាបាយ
  • សម្បកក្រូចឆ្មារកោស ១ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
  • ទឹកម្ទេសកន្លះ ទៅ ១ ស្លាបព្រាបាយ
  • ម៉ៃយ៉ូណេស ២ ស្លាបព្រាបាយ
  • ម្សៅបំពងសម្រាប់លាយជាមួយគ្រឿង ២ ស្លាបព្រាបាយ
  • ម្សៅបំពងសម្រាប់ស្រោបនំ ៣ ភាគ ៤ ចានចង្កឹះ
  • ម្សៅមីកន្លះចានចង្កឹះ
  • ស៊ុតវាយ ១ គ្រាប់
  • ប្រេងអូលីវ ២ ស្លាបព្រាបាយ
  • ប៊័រ ១ ស្លាបព្រាបាយ
  • ក្រូចឆ្មារ ១ ចំណិត សម្រាប់តុបតែង
វិធីធ្វើ
  • ចាក់គ្រឿងផ្សំដែលបានត្រៀមទុកដូចជា ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ខ្ញី សម្បកក្រូចឆ្មារ ទឹកក្រូចឆ្មារ ម្សៅបំពង ម៉ៃយ៉ូណេស និង សាច់ក្តាម ច្របល់ ចូលក្នុងចានគោមឱ្យសព្វ រួចក្លាស្សេក្នុងទូទឹកកកប្រហែល ២ ម៉ោង ។
  • បន្ទាប់មករុំបន្ទះនំជារាងមូលៗប្រហែល ២ សង់ទីម៉ែត្រកន្លះ ។
  • ត្រៀមចានគោម ៣ ទៀតដាក់ម្សៅមី ស៊ុត និង ម្សៅបំពងដាច់ ដោយឡែកពីគ្នា សឹមយកសាច់បន្ទះក្តាមទៅជ្រលក់ក្នុងចានម្សៅមី ចានស៊ុត និង ចុងក្រោយគឺចានម្សៅបំពងរួចតម្រៀបក្នុងចានទៀប មួយ ។
  • ដាក់ខ្ទះដាំប្រើភ្លើងតិចៗ រួចចាក់ប្រេងអូលីវលាយជាមួយ ប៊័រ រង់ចាំប៊័ររលាយអស់ទើបចាប់ផ្តើមដាក់នំចៀនទុករហូតឡីង ពណ៌មាសឆ្អៅ ចាំចូកត្រឡប់ទៅម្ខាងទៀត ។
  • ពេលឆ្អិនទាំងសងខាងហើយ យកនំមកតម្រៀបដាក់ចាន ហើយតុបតែងដោយស្លឹកជីរវ៉ាន់ស៊ុយ និង ចំណិតក្រូចឆ្មារ រួចទទួលទានទាន់នៅក្តៅៗ ៕