ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ទឹក​ជំនន់​មិន​ធ្លាប់​មាន​​៥០​ឆ្នាំ​​​នៅ​ថៃ​​​ ឆក់​​ជីវិត​២៥​នាក់​ និង​ប៉ះពាល់​ជាង​១លាន​នាក់​


តំបន់​មួយ​ផ្នែក​ធំ​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ថៃ​កំពុង​បន្ត​លិចលង់​​នៅ​ឡើយ​ ​ក្រោយ​មាន​ភ្លៀង​​​មូសុង​​ដ៏​អាក្រក់​​​​​​នា​​រយៈពេល​ជាង​​មួយ​សប្ដាហ៍​​មក​នេះ ធ្វើ​​ឲ្យ​​រដ្ឋាភិបាល​ថៃ​ដុត​ដៃ​ដុត​ជើង​​បញ្ជូន​​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ប្រជាជន​​ជាង​​១​លាន​នាក់។
បើ​យោង​​ទៅ​​តាម​នាយកដ្ឋាន​​កាត់បន្ថយ និង​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​ ទឹក​ជំនន់​​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​​ទឹក​ជំនន់​​អាក្រក់​​បំផុត​​មិន​ធ្លាប់​មាន​រយៈពេល​​ជិត​ ៥០​​ឆ្នាំ ​ដោយ​​​គិត​ត្រឹម​ពេល​នេះ​​បាន​ឆក់​​យក​ជីវិត​​មនុស្ស​​ចំនួន​ ២៥​នាក់​ និង​​២​នាក់​​កំពុង​បាត់​ខ្លួន។មនុស្ស​​ប្រមាណ​ ១,១​លាន​នាក់ ​មក​ពី​ ៣៦៩ ៦៨០​​គ្រួសារ​​​ក្នុង​​១២​ខេត្ត​​ នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​​​កំពុង​​រង​ផល​ប៉ះពាល់​​ដោយ​​កម្លាំង​ទឹក​​ជំនន់។ ​នេះ​បើ​តាម​ប្រធាន​​​នាយកដ្ឋាន​​ខាង​លើ​​លោក​ Chatchai Promlert បាន​បញ្ជាក់​​កាល​ពី​ថ្ងៃ​​អង្គារ​​ទី​១០​មករា​ ម្សិលមិញ។
ខេត្ត​ទាំង​​ ១២​នោះ​រួម​មាន​ Pattalung, Narathiwat, Songkhla, Pattani, Trang, Yala, Surat Thani, Nakhon Si Thammarat, Chumpon, Ranong, Prachuab Kiri Khan និង Krabi ៕ ប្រភព៖ sabay