ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ប្ដី​ឌុប​ប្រពន្ធ​ទៅ​បម្រើ​ការ​ជា​ នារី​ខារ៉ាអូខេ​ជា​រៀង​រាល់​យប់​ អកុសល​យប់នេះ​ដឹក​សព​ប្រពន្ធ​មកវិញ​…

​ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៩មករា២០១៧នេះ នៅចំណុចភូមិព្រៃបាំង ឃំុសុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។​ ដោយមាន​នារីវ័យក្មេងម្នាក់ជាអ្នកបំរើការងារនៅក្នុងហាងខារ៉ាអូខេ(៩៩៩)ខ្យល់(គរ)ស្លាប់។
​បើតាមលោកវរសេនីយ៍ទោ ម៉ែន សុខឃឿន ជាអធិការស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សែត ស្រីមុំភេទស្រីអាយុ១៩ឆ្នាំ(ស្លាប់)មុខរបរនិងបំរើការងារក្នុងហាងខារ៉ាអូខេយីហោ៩៩៩និងប្តីឈ្មោះ ហុង បូរី អាយុ២២ឆ្នាំរស់នៅភូមិឃុំកើតហេតុនិងមានកូនប្រុសម្នាក់អាយុ១៥ខែ។
​លោក ម៉ែន សុខឃឿន បានបន្ត ថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅធ្វើការជានារីបំរើខារ៉ាអូខេយីហោ៩៩៩នៅត្រង់ចំណុចភូមិឈូក ឃុំសន្លង់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយនៅវេលាម៉ោង២៤:០០នាទីយប់ឈ្មោះ ហុង បូរី ត្រូវជាប្តីតែងតែទៅឌុបប្រពន្ធរបស់ខ្លួនត្រឡប់មកផ្ទះវិញជារៀងរាល់យប់។លុះមកដល់ថ្ងៃទី១៨ មករា ២០១៧ នៅវេលាម៉ោង១១និង៣០នាទីជនរងគ្រោះមានអាការៈចុកពោះខ្លាំងម្ចាស់ហាងនិងអ្នកធ្វើការជាមួយបានជូនជនរងគ្រោះទៅមណ្ឌលសុខភាពឃុំសន្លុងហើយក៏ទូរស័ទហៅប្តីឲ្យមកមើលប្របន្ដបន្ទាប់មកប្តីរបស់ជនរងគ្រោះនិងម្ចាស់ហាងខារ៉ាអូខេបានយកប្រពន្ធ(ជនរងគ្រោះ)ទៅមន្ទីរពេទ្យបង្អែកស្រុកពារាំងខេត្តព្រែវែងរហូតដល់វេលាម៉ោង១រំលងអាធ្រាតឈានចូលមកដល់ថ្ងៃទី១៩ មករា ២០១៧ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយក្រុមគ្រួសារបានដឹកសាកសពត្រឡប់មកផ្ទះវិញ។
​លោក ម៉ែន សុខឃឿន ថា សមត្ថកិច្ចជំនាញស្រុកបានចុះទៅធ្វើការត្រួតពិនិត្យដោយហ្មត់ចក់និងមានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមឃុំ និងក្រុមគ្រួសារសពពុំមានស្នាកស្នាមឃាតកម្មទេគឺបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់(គរ)ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ផ្ដល់សិទ្ធិដោយ៖ vd7news