ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ពលរដ្ឋ​ខ្មែរ និង​ថៃ​ជាច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​រថយន្ត​បើក​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​



ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវគេ​រាយការណ៍​មក​ថា បាន​រងរបួស​ធ្ងន់ ស្រាល និង​អ្នកបើកបរ​ស្លាប់​ក្នុងចំណោម​អ្នកដំណើរ​ជនជាតិ​ថៃ​៦​នាក់​ផ្សេងទៀត ដែល​ជិះ​នៅក្នុង​រថយន្តឈ្នួល​មួយគ្រឿង​ដែល​បាន​ផ្ទុះ​កង់​ក្រោយ​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ក្នុង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ។​
​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ឡើង​ដោយ​ខ្លួនឯង​រវាង​រថយន្ត​ប្រភេទ​តូ​រី​ស​មួយគ្រឿង​បើក​បែក​កង់​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវ​លេខ​៣៤៤​ក្បែ​ជើងភ្នំ​ខ្លែង ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៤៦+៨០០ ស្ថិតក្នុង ស្រុក​ណង​យ៉ៃ ខេត្ត​ឈុន​បុរី ប្រទេស​ថៃ។​
​ប្រភពពី​អ្នកដំណើរ​ដែលជា​ជនជាតិខ្មែរ​ជិះ​នៅក្នុង​រថយន្ត​នោះបាន​និយាយថា ពួកគាត់​មិនមែនជា​ក្រុម​ពលករ​នោះទេ តែ​ជា​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​លេង​នៅក្នុង​ប្រទេស​ថៃ ហើយ​នៅមុន​ពេល​កើតហេតុ​គឺ​ពួកគាត់​ទាំងអស់គ្នា (​ពលរដ្ឋ​ខ្មែរ​៦​នាក់ និង​ពលរដ្ឋ​ថៃ​៦​នាក់​) បាន​ជិះ​រថយន្ត​ចេញពី​ចំណត​ឈ្លើ​ម​ថៃ ស្ថិតក្នុង​ខេត្ត​ឈុន​បុរី ឆ្ពោះទៅកាន់​ខេត្ត​ត្រាត ខណៈពេលដែល​រថយន្ត​កំពុង​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​នោះ ក៏​ស្រាប់តែ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង បាន​ផ្ទុះឡើង​ធ្វើ​ឲ្យ​រ៉េ​ចង្កូត​ធ្លាក់​ពី​ផ្លូវ​ចូលក្នុង​ប្រឡាយ បង្ករ​ឲ្យ​អ្នកដំណើរ​ទាំងអស់​មាន​ការភិតភ័យ និង​រងរបួស​ធ្ងន់​ស្រាល​ទាំងអស់​តែម្តង ដោយឡែក​អ្នកបើកបរ​ដែលជា​ជនជាតិ​ថៃ​ឈ្មោះ ផន​សាវ៉ា​ត់ បុប្ផា​ឡា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ បាន​ស្លាប់​នៅក្នុង​រថយន្ត។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ថៃ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​ណង​យ៉ៃ ប្រទេស​ថៃ​ដើម្បី​ព្យាបាល ចំណែក​សព​អ្នកបើកបរ​ត្រូវបាន​តម្រួត​ថៃ​ធ្វើការ​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ពលរដ្ឋ​ខ្មែរ និង​ថៃ​ជាច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​រថយន្ត​បើក​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

ពលរដ្ឋ​ខ្មែរ និង​ថៃ​ជាច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​រថយន្ត​បើក​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​