ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្មេង​ស្រី​ទើប​តែ​អាយុ ​៤ ​ឆ្នាំ​ប៉ុណ្ណោះ ​អាច​និយាយ​ ៧ ​ភាសា​យ៉ាង​ស្ទាត់​ជំនាញ​ ( មានវីដេអូ​ )


អេនជីលីណា បេលឡា ​ដេវយ៉ាតគីណា​ (Angelina Bella Devyatkina) ​រស់​នៅ​ក្នុង​ទីក្រុង​ មូស្គូ​ ប្រទេស​ រុស្ស៊ី ​ទើប​តែ​មាន​អាយុ ​ ​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​នាង​អាច​និយាយ​បាន​រហូត​ដល់ ​៧ ​ភាសា ​គឺ​ ភាសា រុស្ស៊ី, ​អង់គ្លេស,​ បារាំង,​ អាល្លឺម៉ង់, ​អេស្ប៉ាញ, ​ចិន​ និង​ ភាសា ​អារ៉ាប ។​ ក្រោយ​ពី​បាន​ចូល​រួម​ក្នុង​កម្មវិធី​ “Amazing people”​ ដែល​ជា​កម្មវិធី​ប្រកួត​ប្រជែង​ភាព​ឆ្លាត​វ័យ​ បេលឡា ដេវយ៉ាតគីណា​ ចាប់​ផ្ដើម​ល្បីល្បាញ​យ៉ាង​ខ្លាំង​ តាម​បណ្ដាញ​សង្គម ​ពិសេស​តាម​បណ្ដាញ​​ Facebook ។​

ការ​បង្ហាញ​សមត្ថភាព​របស់ ​បេលឡា ដេវយ៉ាតគីណា​ ពិត​ជា​អស្ចារ្យ​ជាទី​បំផុត​ ដោយ​នាង​បាន​និយាយ​ភាសា​ទាំង​ ៧​ យ៉ាង​ស្ទាត់​ជំនាញ​ មាន​​សំនៀង​ភាសា​យ៉ាង​ច្បាស់ ។ ​នាង​ត្រូវ​បាន​គេ​សួរ​ជា​ច្រើន​សំណួរ ​ជា​ភាសា​ផ្សេង​ៗ​ដែល​នាង​ចេះ ​ហើយ​ក្មេង​ស្រី​អាយុ​ទើប​តែ​ ៤​ ឆ្នាំ ​បាន​ឆ្លើយ​នឹង​សំណួរ​​ភ្លាមៗ​ដោយ​ពុំ​មាន​ទាក់​ ឬ ​អាក់​អួល​អ្វី​ឡើយ ។​

ម្ដាយ​របស់​ បេលឡា ​ដេវយ៉ាតគីណា ​និយាយ​ថា​ កូន​របស់​គាត់​ ត្រូវ​បាន​សត្វ​បក្សី​បង្រៀន​ឲ្យ​ចេះ​និយាយ​ភាសា​ ចំណែក​គាត់​ជា​ម្ដាយ​បាន​បង្រៀន​ភាសា​អង់គ្លេស​ដល់​កូន​ស្រី ។ ​ទោះ​យ៉ាងណា​ បេលឡា ដេវយ៉ាតគីណា ​មាន​អ្នក​ថែទាំ​ច្រើន​ផ្សេង​ទៀត​ ដែល​មាន​សញ្ជាតិ​ផ្សេង​ៗ​ ហើយ​អ្នក​ថែ​ទាំ​ទាំង​នោះ​ មិន​ត្រឹម​តែ​បាន​បង្រៀន​ភាសា​ដល់​នាង​ប៉ុណ្ណោះ​ទេ​ គឺ​បាន​ពន្យល់​អំពី​ចំណេះ​ដឹង​ទូទៅ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ដូច​ជា​ ប្រវត្តិសាស្ត្រ​ និង​គម្ពីរ​សាសនា​ផ្សេងៗ ។​

ប្រភពៈ​ weirdrussia​