ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មានគ្រប់មុខ​ គ្រប់ម៉ាក​ !! ទាក់ឆ្កែ​ កាច់.កម៉ូតូ​ ជួញដូរ និងប្រើប្រាសគ្រឿងញៀន



​ខេត្តកំពត៖  ក្រោយពីបើកកិច្ចប្រជុំថ្មីៗស្តីអំពីការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅទៅអនុវត្តន៍ឆ្នាំ២០១៧បន្តខាងមុខទៀត កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ លោក ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត និងបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាកងរាជអាវុធហត្ថខេត្តកំពតក្នុង​កិច្ចប្រតិបត្តការណ៍នេះដែរ មានការចូលរួមផ្តលនិតិវិធីពីលោក ខៃ សម្ផ្ស ព្ររាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចាប់ឃាត់ ខ្លួនមនុស្ស៣នាក់ជាប់ពាក់ព័ន្ធនិងគ្រឿងញៀន នៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង២៣និង៤៥នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ។
​ជាមួយគ្នានោះដែលរ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ បានអោយភ្នាក់ងារVD7NEWSដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះថា ជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀននោះ៖ទី ១ឈ្មោះ ហ៊ុយ ទិត្យ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដទី ២ឈ្មោះប៉ែន ដា ភេទប្រុសអាយុ២២ឆ្នាំមុខរបរ មិនពិតប្រាកដទី៣ ឈ្មោះគឹម លាង ភេទប្រុសអាយុ២៣មុខរបរ ជានិស្សិត ក្នុងការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ កម្លាំងជំនាញចាប់ដកហូតបានវត្ថុតាងរួមមាន៖1-ម៉ូតូធ្វើសកម្មភាព ចែកចាយ២គ្រឿង2-ទូរស័ព្ទដៃចំនួន៤គ្រឿង3- ថ្នាំញៀនចំនួន៥កញ្ចប់តូចទម្ងន់១.៨០ក្រាម4-ឧបករណ៍ជក់ថ្នាំចំនួន១សម្រាប់។
​បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនខាងលើរួមនងវត្ថុតាង​ត្រូវបានកម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ សាកសួរបន្តនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់នៅឯស្រុកបន្ទាយមាសនោះវិញកម្លាំងកងរាជអាវុធហត្ថស្រុក ដែលដឹកនាំដោយលោកវរសេនីយ៍ សៀក សារ៉ាត់ មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងបានទទួលបទបញ្ជាពីលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងប្រធានមន្ទីរយុត្តិធម៌ អ ហ ព្រមទាំងតំណាងជួសមុខអោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធខេត្តកំពតបានចុះល្បាតក្នុងភូមិសាស្ត្រ ភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានចាប់ឃាត់ខ្លនជនសង្ស័យប្រើប្រាសគ្រឿងញៀនចំនួន១នាក់ឈ្មោះ ស៊ឹង មឹក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រួមនិងវត្ថុតាងសម្ភារ់ជក់គ្រឿងញៀន១សម្រាប់ ។ បច្ចុប្បន្នកំពុងសាសួរបន្តនិងចាត់ការតាមផ្លូវច្បាប់។
​ដោយឡែកនៅឯស្រុកដងទងវិញ​នៅវេលាម៉ោង២និង០០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧​នេះ​មានករណីដាក់ថ្នាំបំពុលឆ្កែចំនួន២ក្បាលចូលទៅកាត់សោលួចម៉ូតូអស់ចំនួន២គ្រឿងលោកវរៈសេនីយ៍ទោ បានបន្តថា ម៉ូតូចំនួន២គ្រឿងនោះរួមមាន៖ទី១ ម៉ូតូម៉ាក C125ស៊េរី2016ពណ៌ខ្មៅពាក់ស្លាក់លេខ កំពត 1J (74 80 ) របស់ម្ចាស់ជនរងគ្រោះឈ្មោះ ឆេង ប៉ុម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររស់នៅភូមិ ឃុំកើតហេតុខាងលើទី២ម៉ូតូម៉ាកC125 ស៊េរី2016ដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1FQ (13 59) របស់ឈ្មោះ ឃួន ឡំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិឃុំកើតហេតុខាងលើក្រោយពីធ្វើសកម្មភាបលួចបានសម្រេចជនសង្ស័យបានគេចខ្លួនបាត់ស្រមោលលោកវរៈសេនីយ៍បានបន្តថា លោកនិងចាត់កម្លាំងកងរាជអាវុធហត្ថសហការជាមួយប្រជាពលរដ្ឋបន្តស្រាវជ្រាវវែករកមុខសញ្ញាជនសង្ស័យខាងលើយកមកផ្តន្ទាទោសទាន់តែបាន៕ ផ្ដល់សិទ្ធិដោយ៖ VD7NEWS