ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អីយ៉ា​...ទឹកអំពៅ​មួយ​ថង់​ ជា​ថ្នូរ​និង​ការ​រំលោភ​បាន​សម្រេច​..


ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១២ មករា ២០១៧ម្សិលមិញនេះ នៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ដោយមានជនសង្ស័យម្នាក់ល្បួងក្មេងស្រីអាយុ១៥ឆ្នាំរំលោភបានសម្រេច មិនតែប៉ុណ្ណោះ​ថែមទាំង​ បានគំរាមកំហែងសម្លាប់ក្មេងស្រីរងគ្រោះ បើកនាងហ៊ានប្រាប់នរណាម្នាក់ឲ្យបានដឹងរឿងនេះ ។ តែ​រឿង​ហេតុនេះ​ក្មេងស្រី​ទ្រាំ​មិនបាន​ ក៏យកទៅប្រាប់ស្ត្រីជាម្តាយ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
យោងតាមមន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស្រឿន ផាត ភេទប្រុស អាយុ៥១ឆ្នាំ  មុខរបរកសិករ មានទីលំនៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ថ .ដ.វ អាយុ១៥ឆ្នាំ  មុខរបរនៅផ្ទះមើលប្អូន មានទីលំនៅភូមិ-ឃុំកើតហេតុ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ក្នុងគោលបំណងទៅបេះផ្លែពុទ្រ្ធានៅស្ពានទី១ ស្ថិតនៅខាងត្បូងភូមិ ។ ពេលជិះកង់ទៅដល់មិនទាន់បានបេះផ្លែពុទ្រ្ធាផង ក្មេងស្រីរងគ្រោះបានជិះកង់ត្រឡប់មកផ្ទះវិញ ខណៈជិះកង់ដល់មុខផ្ទះជនសង្ស័យ ស្រាប់តែ ជនសង្ស័យបានស្រែកហៅក្មេងស្រីរងគ្រោះឲ្យចូលលេង ។ ពេលក្មេងស្រីរងគ្រោះចូលទៅដល់ ជនសង្ស័យបានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១៥០០រៀល ដើម្បីទិញទឹកអំពៅផឹក ។ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីត្រឡប់មកពីទិញទឹកអំពៅវិញ ជនសង្ស័យបានឲ្យទឹកអំពៅនោះទៅក្មេងស្រីរងគ្រោះមួយថង់អង្គុយផឹកនៅក្រោមផ្ទះ បន្ទាប់ពីក្មេងស្រីរងគ្រោះផឹកទឹកអំពៅអស់ ជនសង្ស័យបាននិយាយលួងលោមក្មេងស្រីរងគ្រោះដឹកដៃចូលទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។
ក្រោយមកជនសង្ស័យបាននិយាយគំរាមច្របាច់.កសម្លាប់ក្មេងស្រីរងគ្រោះបើសិនជាក្មេងស្រីរងគ្រោះយករឿងនេះប្រាប់នរណាម្នាក់ បន្ទាប់ពីគំរាមរួចទើបជនសង្ស័យអនុញ្ញាតិឲ្យក្មេងស្រីរងគ្រោះត្រឡប់ទៅលំនៅដ្ឋានវិញ ។ ពេលទៅដល់ផ្ទះនាវេលាល្ងាចថ្ងៃដដែល ពេលដែលស្ត្រីជាម្តាយត្រឡប់មកពីធ្វើការងារនៅឯរោងចក្រវិញ ក្មេងស្រីរងគ្រោះក៏បានយករឿងដែលកើតមានឡើងប្រាប់ស្ត្រីជាម្តាយ ហើយស្ត្រីជាម្តាយក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕
ប្រភព : vd7news