ពត៌មាន​ទាន់​ហេតុការណ៍

Loading...

រំជួលចិត្តណាស់ ! ហេតុតែគ្មានប្រាក់វះកាត់ជម្ងឺកូន បុរសជាឪពុកម្នាក់សុខចិត្តលត់ជង្គង់ឲ្យគេវាយនឹងរំពាត់ឫស្សីដើម្បីរៃប្រាក់អោយថ្លៃព្យាបាលកូនអាយុ ១​ខួប​ដែល​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​​ចក្ខុវិញ្ញាណ



ហេតុតែគ្មានប្រាក់វះកាត់កូនបុរសជាឪពុកម្នាក់ឈ្មោះ Fan Fugui បាន​សម្រេច​ចិត្ត​ទៅ​លត់​ជង្គង់​នៅ​តាម​ផ្លូវ អោយ​មនុស្សម្នា​វាយ​នឹង​រំពាត់​ឫស្សី​ដើម្បី​​រៃ​អង្គាស​លុយ​យក​ទៅ​វះកាត់​កូន​ប្រុស​ប្រុស​អាយុ​១​ខួប​ដែល​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​​ចក្ខុវិញ្ញាណ។ក្មេង​ប្រុស​នេះ​ត្រូវការវះកាត់ព្យាបាលបន្ទាន់បើមិនដូច្នេះទេគេ​​ប្រឈម​នឹង​ពិការភាព​ភ្នែក។​
​ ​ទោះ​យ៉ាង​ណ​មនុស្ស​មួយ​ចំនួន​មិន​វាយ​បុរសរូប​នេះ​ទេ ហើយ​បាន​បរិច្ចាគ​លុយ​មួយ​ចំនួន។បុរស​ជា​ឪពុក​រូប​នេះ​រៃ​លុយ​បាន​ជាង ២០​ ០០០​ដុល្លារ​អាមេរិក​សម្រាប់​ការ​វះកាត់​កូន​ប្រុស នេះ​គឺ​ត្រូវ​​អរគុណ​ដល់​អ្នក​បរិច្ចាគ​ចិត្ត​ល្អ​ជា​ច្រើន​រយ​នាក់៕