ពត៌មាន​ទាន់​ហេតុការណ៍

Loading...

គួរអោយអាណិតណាស់ កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន្ដោស​​​​ពី​ព្រះសង្ឃ​

ខេត្ត​កំពង់ឆ្នាំង៖ ​កុមារ​កម្សត់​ដែល​កំពុង​រស់​នៅ​កំព្រា ​តែ​ពោរពេញ​ដោយ​ភាព​តស៊ូ​ក្នុង​ឆាក​ជីវិត បាន​ទទួល​អំណោយ​ពី​ព្រះ​តេជគុណ​មួយ​ព្រះអង្គ ដោយ​លោក​បាន​និមន្ត​ទៅ​ដោយ​ផ្ទាល់ ដល់​លំនៅ​ដ្ឋាន​របស់​កុមារ​ទាំងពីរ​ ស្ថិតនៅ​ភូមិ​ដំណាក​កី ឃុំ​ជើងគ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ ដោយ​ក្នុង​នោះ ​មាន​ភ្ជាប់​សម្ភារៈ​ឧបភោគ​បរិភោគ និង​បច្ច័យ​មួយ​ចំនួន​ផង​ដែរ។​ ​
យោង​តាម​ចុះផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​Oun Long នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧​នេះ​បាន​ឲ្យដឹង​ថា “​អរគុណ​ព្រះ​គុណ​ដល់​លោក​ម្ចាស់​លោកគ្រូ​ បាន​និមន្ត​ទៅ​សួរ​ទុក្ខ​ក្មេង​ទាំង​ពីរ​នាក់​បង​ប្អូន ​ដែល​គួរ​ឲ្យ​អាណិត​ ឪពុក​ស្លាប់​ចោល ឯម្ដាយ​ទៅ​ធ្វើ​ការ​ងារ​នៅ​ឯ​ប្រទេស​ថៃ​ មិន​ដឹង​រស់​ឬ​ស្លាប់ ហើយ​បាន​បន្សល់​ទុក​កូន​ទាំង​ពីរ​អោយ​កំព្រា​គ្មាន​ទីពឹង​ ពីរ​នាក់​បងប្អូន។​
ទាំង​​ពីរ​នាក់​បងប្អូន​ដោយ​អត់​មាន​ឪពុក​ម្តាយ​រស់​នៅ​ជាមួយ បាន​​ប្រកប​មុខ​របរ​កាប់​មែក​ឈើ មក​ចង​ជា​អំបោស​លក់​ចិញ្ចឹម​ជីវិត”។​ ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ក្មេង​ទាំង​ពីរ​នាក់​ត្រូវ​ការ​ជួយ​បន្ត​ទៀត ពីសំណាក់​បងប្អូន​ ដើម្បី​ទ្រទ្រង់​ការ​សិក្សា​រៀន​សូត្រ​របស់​ពួក​គេ។​ សង្ឃឹមថា​បងប្អូន​ប្រើ​ចិត្ត​មេត្តា​របស់​ខ្លួន​ ជួយ​អ្នក​ដែល​គួរ​តែ​ជួយ​៕​
ប្រភព KQUBE